• 2021-07-12 03:44:01
  • ព័ត៌មាន

ដំណឹងសំខាន់ៗ៣ ដឹងកាន់តែច្បាស់ពីរូបរាង iPhone 13

  • 2021-07-12 03:44:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាស៊ីនគម្រូ iPhone 13 ត្រូវបានផ្ញើទៅកាន់ក្រុមហ៊ុនផ្សេងៗដែលត្រូវការ ដូចជាក្រុមហ៊ុនផលិតស្រោមការពារ (phone case) ហើយនេះក៏ជាហេតុផលនាំឱ្យមានលេចធ្លាយ រូបរាងច្បាស់ៗពី iPhone ជំនាន់ថ្មីផងដែរ។

គេឃើញមាន iPhone 13 ជាម៉ាស៊ីនគម្រូ ចំនួន៤គ្រឿង ដែលមានទម្រង់ប្រព័ន្ធកាមេរ៉ាធំខុសមុន និងរៀងបញ្ឆិត ត្រូវបានចែកចាយដោយអ្នក YouTuber បច្ចេកវិទ្យាល្បីឈ្មោះ Marques Brownlee។

ក្នុងនេះ មានការរំពឹងថា ម៉ូឌែល Pro ពីរគ្រឿងនឹងប្រើបន្ទះបង្ហាញ LTPO panels គាំទ្រដល់ refresh rate 120Hz និងពីម៉ូឌែលទៀត refresh rate នៅត្រឹម 60 Hz ដូចម៉ូឌែលមុនៗដដែល។

កាន់តែច្បាស់បន្ថែម ក៏មានលេចធ្លាយស្រោមការពារសម្រាប់ iPhone 13 ដែលមានរូបរាងទាំងមូលប៉ុនគ្នាទៅនឹង iPhone 12 series ប៉ុន្ដែទម្រង់លែនកាមេរ៉ាធំជាងមុន ចំពោះម៉ូឌែល 13 Pro/Pro Max និងមានទម្រង់កាមេរ៉ាបញ្ឈិត ចំពោះម៉ូឌែល 13/13 mini ដែលជាហេតុស្រោមការពារទាំងនោះ មិនអាចពាក់លើតួខ្លួន iPhone 12 ត្រូវនោះទេ ត្រង់ផ្នែកកាមេរ៉ា។

បន្ថែមពីនេះ ប្រភពពី Benks ដែលជាក្រុមហ៊ុនផលិត Accessory ក្នុង ប្រទេសចិន បានបង្ហាញពីពុម្ពគម្រូ សម្រាប់ផលិតស្រោមការពារ iPhone 13 ដែលមានទម្រង់កាមេរ៉ាធំខុសមុន និងទម្រង់កាមេរ៉ាបញ្ឆិតដូចរូបរាងដែលបានលេចធ្លាយកន្លងមកផងដែរ។

យ៉ាងណាដំណឹងទាំងនេះស្ថិតនៅក្នុងដំណាក់កាលលេចធ្លាយនៅឡើយ ដោយឡែករូបរាងពិត iPhone 13 បែបណានោះ នឹងបង្ហាញច្បាស់នៅព្រឹត្តិការណ៍ធំរបស់ Apple ដែលត្រៀមប្រារពឡើងតាមទម្លាប់នៅ ខែកញ្ញា ខាងមុខនេះ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់