- 2021-07-09 10:48:44
- ផលិតផលថ្មី
Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 បើកទទួលការកក់ជាផ្លូវការ
- 2021-07-09 10:48:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 បើកទទួលការកក់ជាផ្លូវការ
ចន្លោះមិនឃើញ
បច្ចុប្បន្នគេសង្កេតឃើញថា មានក្រុមហ៊ុនរថយន្តជាច្រើនកំពុងបង្ហាញវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលនេះបានផ្តល់ជាជម្រើសយ៉ាងសម្បូរបែបជូនដល់អតិថិជនក្នុងការជ្រើសរើសរថយន្តទៅតាមតម្រូវការផ្សេងៗគ្នា ប៉ុន្តែវាក៏ជាការពិបាកមួយក្នុងការសម្រេចចិត្តទិញរថយន្តជាមួយនឹងជម្រើសច្រើនបែបនេះដែរ។ ថ្ងៃនេះដែរយើងខ្ញុំសូមមកណែនាំនូវកំពូលរថយន្ត Off-Road Performance មួយដល់ប្រិយមិត្តទាំងអស់គ្នា។ បើនិយាយពីរថយន្ត Pick Up នោះត្រូវតែជារថយន្ត Ford ហើយបើនិយាយពីរថយន្តដែលសមត្ថភាពបើកបរគ្រប់ស្ថានផ្លូវ ឬផ្លូវ Off-Road នោះគេនឹកឃើញដល់ត្រកូល Ford Raptor មុនគេ ដោយសារតែរថយន្ត Ford Raptor ត្រូវបានផលិតឡើងដោយយកគំរូ Ford DNA performance ដែលមានប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជើងក្រោមហាប់ណែនលើសពីរថយន្ត Pick Up ដ៏ទៃ។
ជាក់ស្តែងរថយន្ត Ford Ranger Raptor ទទួលបានភាពល្បីល្បាញខ្លាំងក្នុងប្រទេសកម្ពុជាអស់រយៈពេល 3 ឆ្នាំរួចមកហើយ ដោយត្រូវបានទទួលស្គាល់ពីភាពធន់រឹងមាំ ការឌីហ្សាញរូបរាងអំណាចលើសគេ និងសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវរបស់រថយន្តនេះ។ ហេតុផលទាំងនេះហើយទើបប្រិយមិត្តជាច្រើនបានទទួលស្គាល់ថារថយន្ត Ford Ranger Raptor ជាកំពូលរថយន្ត Off-Road Performance មិនចាញ់ទៅនឹងស្តេចរថយន្ត Off-Road Performance Ford F-150 Raptor ប៉ុន្មាននោះទេ។ ម៉ូឌែលឆ្នាំថ្មី 2022 នេះ រថយន្ត Ford Ranger Raptor មិនធ្វើឲ្យអតិថិជនខកចិត្តនោះទេ ពោលគឺគ្រាន់តែឃើញការឌីហ្សាញរូបរាងថ្មីនេះក៏លុងស្រឡាញ់បាត់ទៅហើយ ដែលរថយន្តនេះត្រូវបានកែប្រែចំណុចពិសេសៗជាច្រើនដូចជា៖
កាងផ្នែកខាងមុខត្រូវបានកែប្រែថ្មីដោយផ្នែកខាងក្រោមត្រូវបានក្រូម៉េដោយពណ៍ ទឹកប្រាក់ មិនតែប៉ុណ្ណោះថែមទាំងបានបន្ថែមនូវទំពក់ធ្ពក់ពណ៍ ក្រហម ចំនួន 2 ដែលមើលទៅកាន់តែមានភាពទាក់ទាញ
ផ្នែកខាងក្រោយបានបំពាក់បន្ថែមនូវកាងខ្យល់ដ៏រឹងមាំពណ៍ខ្មៅ
ក្រៅពីចំណុចពិសេសៗដែលបានកែប្រែថ្មីទាំងនេះ Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ក៏នៅតែបន្តបំពាក់ជូនប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀតរួមមាន៖
រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ត្រួវបានបើកទទួលការកក់ទុកជាផ្លូវការជាមួយនឹងតម្លៃពិសេស ដូច្នេះសូមបងប្អូនប្រញាប់រួសរាន់ឡើងព្រោះចំនួននៃការផ្តល់ជូនមានកំណត់ រីឯជម្រើសពណ៍មានរហូតដល់ទៅ 4 រួមមាន៖ ស ខ្មៅ ប្រផេះ និងខៀវ។ សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៍មានបន្ថែមនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖