- 2021-07-09 07:30:46
- ព័ត៌មាន
ឡានក្រុងអគ្គិសនីបើកខ្លួនឯងលើផ្លូវមែនទែន រាងដូចមនុស្សយន្តធ្វើឲ្យថ្ងៃអនាគតនៅជិតបង្កើយ
- 2021-07-09 07:30:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានក្រុងអគ្គិសនីបើកខ្លួនឯងលើផ្លូវមែនទែន រាងដូចមនុស្សយន្តធ្វើឲ្យថ្ងៃអនាគតនៅជិតបង្កើយ
ចន្លោះមិនឃើញ
រថយន្តក្រុងសាធារណៈ អាចដំណើរការលើដងផ្លូវដោយបើកស្វ័យប្រវត្តិ ទើបនឹងប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការនៅចក្រភពអង់គ្លេស។
ឡានក្រុងដែលមានរាងរៅឌីហ្សាញមកដូចមនុស្សយន្តនេះ អាចដឹកមនុស្សបាន ១០ នាក់។ វាដំណើរការដោយ ថាមពលអគ្គិសនីសុទ្ធសាធ កម្លាំងរត់បានល្បឿនលឿនបំផុត ៣២ គីឡូម៉ែត្រក្នុងមួយម៉ោង ពេលសាកពេញរត់បានឆ្ងាយបំផុត ១៦០ គីឡូម៉ែត្រ។
គម្រោងសាកល្បងយានយន្តបើកស្វ័យប្រវត្តិ បានធ្វើតេស្តច្រើនជាង ៥ ឆ្នាំមកហើយទើបនឹងលេចចេញជារូបរាងផ្លូវការ។ យ៉ាងណាក្តី វាមិនទាន់ពេញលេញ១០០% នៅត្រូវការតេស្តបន្ថែមទៀត។
ទម្រាំតែអាចសម្រេចបានស្នាដៃដ៏ថ្មីសន្លាងបែបនេះ គេបានប្រើប្រាស់បច្ចេកវិទ្យាចំនួនបីសហការរួមគ្នាដូចជា៖ AWS Wavelength របស់ក្រុមហ៊ុន Amazon ,បច្ចេកវិទ្យា 5G Vodafone របស់ក្រុមហ៊ុនទូរទគមនាគមន៍ចល័ត និង MEC technologies ជាបច្ចេកវិទ្យាបង្កើតដោយអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ Cambridge ដើម្បីធ្វើយ៉ាងណាឲ្យរថយន្តនេះអាចដំណើរការបានដោយរលូនក្រោមពាក្យស្លោកបីម៉ាត់គឺ «real time, safe និង secure»។
បច្ចុប្បន្ន Aurrigo ដែលជាក្រុមហ៊ុនឯកទេសផ្នែកផលិតបច្ចេកវិទ្យាយានយន្តស្វ័យប្រវត្តិ បានដាក់ឲ្យវារត់នៅផ្លូវបីខ្សែ និងនៅជុំវិញបរិវេណសាកលវិទ្យាល័យលំដាប់ពិភពលោកដ៏ល្បីល្បាញគឺ Cambridge សម្រាប់បម្រើការជូនសាធារណជននិងនិស្សិត ២៤ ម៉ោងក្នុងមួយសប្ដាហ៍ ហើយក៏ដឹកបានមនុស្សច្រើនជាង ១០០ នាក់រួចមកហើយប្រកបដោយសុវត្ថិភាព ចាប់តាំងពីដើមខែមិថុនាឆ្នាំ ២០២១ មកម្ល៉េះ៕