• 2021-07-09 04:59:57
  • ព័ត៌មាន

HarmonyOS 2 សម្រេចបានផ្លែផ្កាធំ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ Huawei

  • 2021-07-09 04:59:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harmony OS ជំនាន់ទី ២ ក្លាយជា ប្រព័ន្ធប្រតិបត្តិការថ្មីបំផុត និងជាផលិតចេញពីដៃ Huawei ផ្ទាល់ កំពុងមានអ្នកអាប់ឌែតឡើងទៅដល់ចំនួន ច្រើនជាង ២៥ លាននាក់និងបន្តកើនឡើងឥតឈប់ត្រឹមរយៈពេល ១ខែតែប៉ុណ្ណោះ(គិតសរុបទាំងនៅចិននិង Global)។ នេះគឺជាការអាប់ឌែតដ៏ជោគជ័យធំបំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Huawei ផងដែរ។

OS ថ្មីនេះ នឹងដើរតួសំខាន់ជា Ecosystem ដោយអាចប្រើប្រាស់សឹងគ្រប់ផលិតផលទំនើប មិនត្រឹមតែស្មាតហ្វូន រួមទាំងនាឡិកាវៃឆ្លាត ទូរទស្សន៍វៃឆ្លាត និងរថយន្ត ជាដើម។ល។

ក្រៅពីនេះ វាមិនត្រឹមតែអាចប្រើប្រាស់លើឧបករណ៍ស៊េរីចុងក្រោយបំផុតនោះទេ សូម្បីតែឧបករណ៍កម្រិតមធ្យម ឬឧបករណ៍ស៊េរីចាស់អាយុ៥ឆ្នាំដូចជា Huawei Mate 9 ក៏អាចឡើងទៅកាន់ Harmony OS 2 បានផងដែរ។

យោងតាមផែនការណ៍របស់ Huawei នៅត្រីមាសទី៣ និងត្រីមាសទី៤ នៃឆ្នាំ២០២១ ឬនៅពាក់កណ្ដាលឆ្នាំក្រោយ ២០២២ ត្រូវសម្រេចឲ្យបាននូវការតំឡើងឧបករណ៍ប្រមាណជា ១០០ ម៉ូឌែលទៀតនឹងឡើងទៅកាន់ Harmony OS 2.0 ៕

ដោយឡែកអតិថិជនប្រើឧបករណ៍ Huawei ដើរដោយ Android ក្រៅពីប្រទេសចិន នៅមិនទាន់កំណត់ថ្ងៃឱ្យអាប់ឌែតនៅឡើយទេ។

ចុចអានបន្ត៖ -ឈ្មោះម៉ូឌែលឧបករណ៍ Huawei នឹងអាចអាប់ឌែតទៅកាន់ Harmonoy OS ជំនាន់ថ្មី

ប្រភព៖ Gizchina ប្រែ​សម្រួល៖ កុសល

មតិយោបល់