- 2021-07-09 02:29:39
- ព័ត៌មាន
គ្រាន់តែតម្លៃពន្ធនាំចូល Ferrari F8 Tributo មួយគ្រឿង ទិញបានផ្ទះវីឡាមួយខ្នងបាត់!
- 2021-07-09 02:29:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែតម្លៃពន្ធនាំចូល Ferrari F8 Tributo មួយគ្រឿង ទិញបានផ្ទះវីឡាមួយខ្នងបាត់!
ចន្លោះមិនឃើញ
F8 Tributo គឺជារថយន្តស្ព័រស៊េរីចុងក្រោយបង្អស់មួយរបស់ក្រុមហ៊ុន Ferrari ដែលវាទទួលបានការឌីហ្សាញដ៏ទាញទាញខ្លាំង ព្រមទាំងមានដំណើរការអស្ចារ្យថែមទៀតផង។
ថ្មីៗនេះដែរបើយោងតាមអ្នកនាំរថយន្តឯកជនផ្ទាល់ពីសហរដ្ឋអាមេរិកមកកម្ពុជា Auto US Direct Cambodia បានបង្ហាញឲ្យដឹងនូវតម្លៃរបស់ Ferrari F8 Tributo ស៊េរីឆ្នាំ២០២០ ពេលវាមកដល់ខ្មែរ គឺជិត ៥៥ម៉ឺនដុល្លារឯណោះ។
គួរឲ្យដឹងដែរថា តម្លៃមិនទាន់គិតពន្ធរបស់រថយន្តស្ព័រអ៊ីតាលីនេះគឺប្រមាណជាខ្ទង់ ៣៩ម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលតម្លៃបូកពន្ធនាំចូលខ្ទង់ ១៣ម៉ឺនដុល្លារ ព្រមទាំងតម្លៃសេវាកម្មផ្សេងៗមួយចំនួនទៀត ធ្វើឲ្យតម្លៃពេញរបស់វាកើនឡើងដល់ខ្ទង់ជិត ៥៥ម៉ឺនដុល្លារតែម្តង។
រថយន្តស្ព័រ Ferrari F8 Tributo នេះប្រើម៉ាស៊ីនចំណុះ ៣,៩លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៧១០សេះ ប្រើប៉ុងមួយវិលកង់ក្រោយ និងប្រអប់លេខអូតូ ៧វគ្គ ដោយអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ២,៩វិនាទីប៉ុណ្ណោះ៕