• 2021-07-09 01:50:07
  • ផលិតផលថ្មី

ធ្លាយតម្លៃ Honda Super Cub C125 2021 Smart Key មកដល់ខ្មែរក្បែរ ៤ពាន់ដុល្លារ

  • 2021-07-09 01:50:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda Super Cub C125 ស៊េរីឆ្នាំ 2021 ប្រភេទ Smart Key ត្រូវបានផលិតឡើងមានបន្ថែមពណ៌ខ្មៅ ដែលរំលេចរូបរាងឡើងមើលទៅកាន់តែមានភាពទាក់ទាញ និងលេចធធ្លោជាមួយម៉ាស៊ីនខ្មៅ។

ក្រៅពីមានរូបរាងពិសេស Honda Super Cub C125 ស៊េរីឆ្នាំ 2021 មានលក្ខណៈសម្បត្តិនៃម៉ាស៊ីនគឺមិនខុសពីម៉ូតូ Super Cub 125 ធម្មតានោះឡើយ ដោយមានម៉ាស៊ីន ១២៥ សេសេ។ ប៉ុន្តែវាត្រូវបានប្តូរម៉ាស៊ីនថ្មី មានតំរង់ប្រេង មកជាមួយ រានក្រោយ និងកែបស្រាប់ ឈ្នាន់ជើងស្រាប់ មិនដូច 2019 ទេ។

Honda Super Cub C125 ស៊េរីថ្មីនេះ មានជាមួយនឹងចំណុចខ្លាំងដូចជា ធន់ ងាយស្រួលប្រើប្រាស់ និងស៊ីសាំងតិច។ អ្វីដែលពិសេសជាងនោះទៅទៀតវាមានភាពនិយមខ្លាំងសម្រាប់ទីផ្សារប្រទេសកម្ពុជា ត្រូវ​ចិត្តសម្រាប់​យុវវ័យ។ ថ្មីៗនេះតាមប្រភពពីលោក សីហា អ្នកលក់ម៉ូតូម្នាក់នៅគិរីរម្យបានបង្ហើបប្រាប់ពីតម្លៃ Honda Super Cub C125ស៊េរីឆ្នាំ 2021 ប្រភេទ Smart Key ដែលដាក់ឲ្យកុម្ម៉ង់ទិញពេលមកដល់ខ្មែរមានតម្លៃខ្ទង់ ៣ ៩០០ដុល្លារជាង

អត្ថបទ៖ ម៉េងងី

មតិយោបល់