• 2021-07-08 07:36:44
  • ព័ត៌មាន

លុបចោលជាបន្ទាន់! បើមានកម្មវិធី ៩ នេះ ព្រោះគណនី Facebook របស់អ្នកអាចគ្រោះថ្នាក់

  • 2021-07-08 07:36:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានកម្មវិធីចំនួន៩ លើ Android OS ត្រូវបានរកឃើញថា កំពុងលួចយកគណនី Facebook របស់អ្នកប្រើប្រាស់ ដោយកម្មវិធីទាំងនោះត្រូវដោនឡូតច្រើនជាង ៥,៨លានដង នៅទូទាំងពិភពលោក។ នេះបើយោងទៅតាមការស្រាវជ្រាវសន្តិសុខ Dr.Web។

កម្មវិធីទាំងនោះរួមមាន PIP Photo, Processing Photo, Rubbish Cleaner, Inwell Fitness, Horoscope Daily, App Lock Keep, Lockit Master, Horoscope Pi និង App Lock manager។

មុនកម្មវិធីគ្រោះថ្នាក់ទាំងនេះត្រូវបានដកចេញពី Play Store ដោយ Google កម្មិវិធី PIP Photo មានអ្នកដោនឡូត ៥លាន, កម្មវិធី Processing Photo មានច្រើនជាង ៥០ម៉ឺនដោនឡូត រីឯកម្មវិធីដទៃទៀត សរុបចូលគ្នាមានចំនួន ១០ម៉ឺនដោនឡូត។

គួរបញ្ជាក់ថា Hacker បានប្រើកូដមេរោគ JavaScript Trojan ដើម្បីលួចយកគណនី Facebook អ្នកប្រើ ខណៈកម្មវិធីទាំងនោះតម្រូវឱ្យ Log in ចូលគណនី Facebook ដើម្បីបិទផ្ទាំងផ្សាយពាណិជ្ជកម្មផ្សេងៗ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ កុសល

មតិយោបល់