• 2021-07-08 04:19:19
  • ព័ត៌មាន

បុគ្គលល្បីៗជាច្រើន​ក្នុងបណ្ដាញសង្គម កំពុងជួយឱ្យយីហោរថយន្ត MG កាន់តែមានប្រជាប្រិយភាព

  • 2021-07-08 04:19:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្តាញសង្គមបានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់បង្កើនទីផ្សាររថយន្ត ដោយសារមានយីហោជាច្រើនងាកទៅរកគេហទំព័រដូចជា Instagram និង Facebook ដើម្បីឱ្យទស្សនិកជនរបស់ពួកគេអាចទទួលព័ត៌មានបាន។ ការបង្ហោះរូបភាពរថយន្ត ឬ ផលិតផលរបស់អ្នកអាចជាចំណុចល្អ ប៉ុន្តែអ្នកនឹងទទួលលទ្ធផលមួយដែលមានកម្រិត លុះត្រាតែអ្នកអាចរកវិធីសាស្ត្រដើម្បីទាក់ទាញអតិថិជនថ្មីៗឱ្យតាមដានអ្នកនៅលើបណ្តាញសង្គម។

ដើម្បីបង្កើននូវភាពទាក់ទាញដល់ទស្សនិកជន រថយន្តម៉ាក MG កំពុងមានទំនាក់ទំនងកាន់តែច្រើនជាមួយinfluencer របស់ពួកខ្លួន។ ថ្មីៗនេះ មាន Influencer ជាច្រើនដែលបានទិញរថយន្តម៉ាក MG ដូចជា កញ្ញា វី ឌីណែត កញ្ញា ទឹម រដ្ឋា កញ្ញា សាឡាត់ ស្រីឡាង ពិធីករ ណារ៉ាឌី កញ្ញា កែវ សីហា និងលោក ពីទូ ជាដើម។

ប្រសិទ្ធភាពនៃកិច្ចសហការណ៍ជាមួយ influencer ទាំងនេះ បានជួយ និងផ្តល់នូវរូបភាពដ៏ល្អសម្រាប់យីហោ MG ព្រមទាំងបានបង្កើនការលក់កាន់ឱ្យកាន់តែច្រើនឡើងៗ ក៏ដូចជាទទួលបាននូវការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះយីហោផងដែរ។ Influencer អាចជួយឱ្យទស្សនិកជនរបស់ MG ទទួលបាននូវព&ត៌មានចំគោលដៅរបស់ពួកគេ និងទាក់ទាញមនុស្សជាច្រើនដែលកំពុងចាប់អារម្មណ៍លើផលិតផល MG ព្រោះថាទស្សនិកជនជាច្រើនបានជឿទុកចិត្តលើដំបូន្មានល្អដែល influencer បានណែនាំ ដូច្នេះវាផ្តល់នូវលទ្ធផលយ៉ាងល្អគួរឱ្យកត់សម្គាល់សម្រាប់ MG។

វាមានជម្រើសជាច្រើនសម្រាប់អតិថិជនជ្រើសរើស ព្រោះរថយន្ត MG ជាយីហោមួយដែលកំពុងរីកចម្រើននៅលើទីផ្សារប្រទេសកម្ពុជា ទាំង​ប្រភទ​រថយន្ត SUV និង Sedan ខណៈរថយន្ត SUV របស់ MG ផ្តល់ជូននូវលក្ខណៈពិសេសគឺតម្លៃសមរម្យ ភាពធំទូលាយ និង ទំនើបទាន់សម័យ សម្រាប់ម៉ូឌែល MG RX5, MG HS, MG RX8 ​ដែលជា​ប្រភេទ SUV ប្រណិត៧កៅអី ក៏ដូច​ជា ម៉ូឌែលថ្មី MG ZS ជាប្រភេទ Crossover និងប្រភេទ Sedan បែបស្ព័រគឺ MG 6 ផងដែរ​។

លើសពីនេះទៀត រថយន្ត MG កំពុងផ្តល់ជូននូវរថយន្តដែលមានការរចនាទាន់សម័យដែលជាបេតិកភ័ណ្ឌរបស់ចក្រភពអង់គ្លេស ហើយនៅចំណុចមួយដ៏ពិសេស គឺ​ការ​មានតម្លៃសមរម្យដែលអាចទទួលយកបាន ហើយក៏មានការផ្តល់ជូននូវសេវាកម្មដ៏ល្អជូនអតិថិជនតាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្នែកសេវាកម្មរបស់ខ្លួនទៀតផង។ រថយន្ត MG មានតម្លៃសមរម្យដែលសក្តិសមនឹងមនុស្សគ្រប់ជំនាន់ដែលចង់បានរថយន្តប្រណិត និងលក្ខណៈពិសេសទំនើបទាន់សម័យ៕

មតិយោបល់