- 2021-07-08 03:01:05
- ព័ត៌មាន
កាមេរ៉ាជប៉ុនមួយនេះ តម្លៃជិត២ម៉ឺនដុល្លារចម្ងាយដី ១គ.មថតជាប់សា្លកលេខគ្មានព្រិលបន្តិចទេ
- 2021-07-08 03:01:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាមេរ៉ាជប៉ុនមួយនេះ តម្លៃជិត២ម៉ឺនដុល្លារចម្ងាយដី ១គ.មថតជាប់សា្លកលេខគ្មានព្រិលបន្តិចទេ
ចន្លោះមិនឃើញ
Fujifilm បានអភិវឌ្ឍនូវប្រភេទកាមេរ៉ាឈ្លបមើលកម្រិតឆ្ងាយបំផុត។ កាមេរ៉ានោះម៉ូឌែល SX800 ប្រើប្រាស់មុខងារ Optical Zoom កម្រិត 40x រចនាឡើងសម្រាប់ការការពារសុវត្ថិភាពសន្តិសុខនៅតាមព្រំដែនអន្តរជាតិនិងទីតាំងពាណិជ្ជកម្មធំៗ។
វាបំពាក់ដោយឡេនប្រវែង ២០ ម.ម ទៅ ៨០០ ម.ម អាចប្រើប្រាស់ Digital Zoom កម្រិត ១.២៥x ។ ក្រុមហ៊ុន Fujifilm បានសង្កត់ធ្ងន់ថា ប្រភេទកាមេរ៉ានេះអាចចាប់ស្លាកលេខរថយន្តក្នុងចម្ងាយ ១ គីឡូម៉ែត្រច្បាស់ដោយគ្មានព្រិលអ្វីបន្តិចទេ។
ចំណុចខ្លាំងរបស់កាមេរ៉ា Fujifilm ខាងលើ បើធៀបនឹងស្លាកយីហោដទៃធ្លាប់ផលិតប្រភេទកាមេរ៉ាស្រដៀងគ្នានេះ វាលេចធ្លោជាងគេត្រង់ថាម៉ូឌែល SX800 មានល្បឿន Autofocus លឿនប្រើពេលត្រឹម ០,៣ វិនាទី មានមុខងារទប់លំនឹងនិងប្រព័ន្ធ Image Processing ។ កាន់តែពិសេសនោះ ថតនៅពេលយប់ អាចដំឡើងកម្រិត ISO ដល់ ៨១៩ ២០០ អាចផលិតគុណភាពរូបឲ្យកាន់តែច្បាស់ល្អ។
ប៉ុន្មានឈុតដែលបង្អួតក្នុងវីដេអូផ្សព្វផ្សាយ មានតាំងពីការចាប់យកទីតាំងរបស់មនុស្សនៅចម្ងាយ ១,៥ គីឡូម៉ែត្រក៏ដូចជាការផ្តិតយកទេសភាពនៃអគារ Tokyo Tower នៅចម្ងាយ ៣ គីឡូម៉ែត្រ និងសំខាន់បំផុតដូចបញ្ជាក់ខាងលើការចាប់យកស្លាកលេខរថយន្តនៅចម្ងាយ ១ គីឡូម៉ែត្រពីទីតាំងដែលឈរជើង។
ចំពោះតម្លៃដាក់លក់កាមេរ៉ាចាប់ល្បឿន Fujifilm SX800 មួយនេះក្បែរ២មុឺនដុល្លារឯណោះគឺ ១៩៩៩៥ ដុល្លារ៕