• 2021-07-07 04:27:06
  • ព័ត៌មាន

ស្ងាត់ៗ! Mitsubishi ចេញ SUV អគ្គិសនី សាកម្តងជិះបានជិត ៧០០គ.ម៉

  • 2021-07-07 04:27:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតក្នុងអំឡុងកម្មវិធី Chongqing International Auto Industry Fair ដែលបានធ្វើឡើងនៅក្នុងប្រទេសចិន ក្រុមហ៊ុន Mitsubishi បានប្រកាសចេញនូវរថយន្ត SUV អគ្គិសនីថ្មីសន្លាងរបស់ខ្លួន ហៅថា Airtrek ដែលបានចូលរួមសហការណ៍ផលិតជាមួយ ក្រុមហ៊ុន Guangzhou Automobile Group (GAC)។

រថយន្ត Mitsubishi Airtrek ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងតែមួយ ដូចទៅនឹងរថយន្ត GAC Aion V ដែរ ហើយមានទំហំដូចគ្នា គឺ ប្រវែង ៤ ៥៨៦មីល្លីម៉ែត្រ ទទឹង ១ ៩២០មីល្លីម៉ែត្រ កម្ពស់ ១ ៧២៨មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៨៣០មីល្លីម៉ែត្រ។ Airtrek នេះមានទំហំធំជាង Mitsubishi Outlander ប៉ុន្តែតូចជាង Mitsubishi Eclipse Cross។

អ្វីដែលគួរឲ្យគត់សម្គាល់នោះគឺ Airtrek បានបំពាក់ប៉ាណាមុខ Dynamic Shield ដែលជា Signature Design ប្រចាំត្រកូល Mitsubishi ផងដែរ។ មិនតែប៉ុណ្ណោះ SUV អត់ប្រើសាំងនេះមានការឌីហ្សាញបែប Minimalist ដែលមានន័យថា កាប៊ីនខាងក្នុងលាតស្អាតល្អ មិនរញ៉េរញ៉ៃច្រើនឡើយ។

ថ្វីបើ Mitsubishi មិនទាន់បានប្រកាសលម្អិតអំពីដំណើរការរបស់វា ប៉ុន្តែវាប្រើគ្រោងឆ្អឹង GEP 2.0 ដូចទៅនឹងរថយន្ត GAC Aion V ដូច្នេះ Airtrek ទំនងជាមានសមត្ថភាពដូចគ្នាដែរ គឺប្រើម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ១៨១សេះ និងកម្លាំងបង្វិល ៣៥០ញ៉ូតុនម៉ែត្រ ហើយអាចបើកបរបានចម្ងាយចន្លោះពី ៥០០ ដល់ ៦៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

សូមបញ្ជាក់ថា រថយន្ត Mitsubishi Airtrek ត្រូវគេរំពឹងថានឹងចេញលក់នៅក្នុងប្រទេសចិន នៅចុងឆ្នាំ២០២១ នេះតែម្តង៕

អត្ថបទ៖ សេង ឡុង

មតិយោបល់