• 2021-07-06 09:05:16
  • ព័ត៌មាន

ស្មាតហ្វូនកំពូល Apple ឆ្នាំ ២០២១ មានភាគរយខ្ពស់ជាឈ្មោះ iPhone 13

  • 2021-07-06 09:05:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone នៅ ឆ្នាំ២០២១ អាចនឹងមានឈ្មោះថា iPhone 13 ហើយវាក៏នឹងមានម៉ូឌែល Mini, Pro និង Pro Max ផងដែរ។ នេះបើយោងទៅតាមប្រភពដកស្រង់ពី ខ្សែសង្វាក់ផលិតកម្មរបស់ Apple ចេញផ្សាយដោយ Economic Daily News ។

ប្រភពដដែលបន្ថែមទៀតថា Apple នឹងបញ្ចេញ iPhone ជំនាន់ថ្មី នៅ ខែកញ្ញា ដូចរៀងរាល់ឆ្នាំ ដោយមិននិយាយកាលពី ឆ្នាំ២០២០ ដែលមានភាពយឺតយ៉ាងព្រោះតែបញ្ហា ជំងឺឆ្លងកូវីដ១៩នោះទេ។

ដំណឹងនេះ កាន់តែច្បាស់បន្ថែមទៀត ចំពោះលេខ 13 នៅលើ iPhone ជំនាន់ថ្មី ត្បិតនៅប៉ែកអឺរ៉ុប គេមិនគិតថា Apple នឹងយកលេខ 13 មកប្រើនោះទេ ព្រោះពួកគេមានជំនឿថាជាប្រផ្នូលមិនល្អ។

ប៉ុន្ដែយ៉ាងណាក៏ដោយ លេខ13 Apple ក៏ធ្លាប់យកមកប្រើច្រើនដងផងដែរ ដោយយើងឃើញមាន iOS 13, ឈីប A13 Bionic, Macbook Pro 13 អ៊ិញ និងព្រឹត្តិការណ៍ October 13 Event ជាដើម ដូចនេះ iPhone 13 អាចជារឿងទៅរួចច្រើនជាង Apple រំលងលេខ 13៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់