• 2021-07-05 01:42:15
  • ហាងឆេងផលិតផល

Toyota Prius មួយទឹកឆ្នាំ២០១៦-២០១៧ កំពុងលក់នៅខ្មែរតម្លៃកប់!

  • 2021-07-05 01:42:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្នទីផ្សាររថយន្តមួយទឹកនៅកម្ពុជាកំពុងហក់ឡើងគួរឲ្យកត់សំគាល់។ ព្រោះវាអាចមានតម្លៃធូរថ្លៃសម្បូរគ្រឿងបន្លាស និងមានតម្រូវការទីផ្សារលក់ចេញលក់ចូលច្រើន។ ត្បិតថាជាប្រភេទរថយន្តមួយទឹកមែនក៏ប៉ុន្តែសម្រាប់ម៉ូដែល Lexus RX330 , NX200T និង Toyota Prius ស៊េរីឆ្នាំខ្ពស់ៗ ក៏មានតម្លៃថ្លៃៗមិនចាញ់ឡានថ្មីលក់នៅលើទីផ្សារឡើយ។ តែយ៉ាងណាក៏មាននៅតាមឃ្លាំងតិចតួចប៉ុណ្ណោះ បាននាំយកមកលក់សម្រាប់ស៊េរីខ្ពស់ទាំងនេះ។

បើក្រឡេកមើលការបើកបរដោយប្រើប្រេងឥន្ធនៈវិញ Prius Prime ឆ្នាំ ២០១៧ នេះ ស៊ីប្រេងតែ ៤,២៨ លីត្រ សម្រាប់ការបើកបរក្នុងទីក្រុងលើចម្ងាយ ១០០ គ.ម ហើយការបើកបរក្រៅក្រុងស៊ីប្រេង ៤,៤៤ លីត្រលើចម្ងាយ ១០០ គ.ម។

ខាងក្រោមនេះជាតម្លៃ Toyota Prius ស៊េរីឆ្នាំ ២០១៦ និង ២០១៧ កំពុងលក់នៅលើទីផ្សារកម្ពុជា៖

Toyota Prius Prime Plug-in Advanced ស៊េរីឆ្នាំ ២០១៧ ដាក់តម្លៃជាង ៤០ ០០០ដុល្លារ

Toyota Prius Option 4 Touring Edition ស៊េរីឆ្នាំ ២០១៦ ដាក់លក់តម្លៃជា ៣៧ ០០០ដុល្លារ

គូសបញ្ជាក់ថា Prius Prime ជំនាន់ថ្មីដំបូងនេះមានចែកចេញជាច្រើនប្រភេទ ដោយប្រភេទសម្រាប់លក់នៅសហរដ្ឋអាមេរិកអាចធ្វើដំណើរបានចម្ងាយ ៤០ គីឡូម៉ែត្រ ដោយប្រើតែអាគុយ។ ចំណែកឯប្រភេទសម្រាប់ទីផ្សារសហភាពអឺរ៉ុបដែលមានបំពាក់ផ្ទាំងសូឡារលើដំបូលយ៉ាងពិសេសនោះ អាចបើកបរចម្ងាយ ៤៨ គ.ម ឡើងទៅ ដោយប្រើតែអាគុយ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

រូបភាព៖ ឃ្លាង​លក់​រថយន្ត 3A Auto Car និង ឃ្លាំង​ SOK KENG 67 AUTO (តម្លៃអាច​មាន​ការ​ប្រែប្រួល​បន្ទាប់​ពី​ចុះផ្សាយ)

អត្ថបទ៖ ម៉េងងី

មតិយោបល់