• 2021-07-02 08:49:01
  • ព័ត៌មាន

ការស្រាវជ្រាវថ្មី សាកថ្មមួយពេញ ចំណាយពេលត្រឹម ៥នាទី តែប៉ុណ្ណោះ

  • 2021-07-02 08:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការស្រាវជ្រាវថ្មីរបស់អ្នកវិទ្យាសាស្ត្រនៅ សាកលវិទ្យាល័យ University of Cambridge បានរកឃើញថា ថាមពលថ្មស្មាតហ្វូនគឺអាចសាកមួយពេញ ដោយចំណាយពេលត្រឹម ៥នាទី តែប៉ុណ្ណោះ។

ការធ្វើតេស្តនេះធ្វើឡើងទៅលើប្រភេទថ្មដែលត្រូវបានប្រើនៅក្នុងស្មាតហ្វូនជាច្រើន ហើយថាមពលថ្មដែលអាចសាកបញ្ចូលមួយពេញគឺប្រភេទថ្ម lithium-ion (Li-on)។

មិនត្រឹមតែអាចសាកថ្មក្នុងល្បឿនលឿននោះទេ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងក្នុងតម្លៃទាប និងមិនបង្កឱ្យមានកំដៅខ្លាំងក្នុងពេលសាកថែមទៀតផង។

ទោះយ៉ាងណា យោងតាមការអះអាងរបស់អ្នកវិទ្យាសាស្ត្រពីស្ថាប័នខាងលើ បច្ចេកវិទ្យានេះស្ថិតក្នុងដំណាក់កាលស្រាវជ្រាវនៅឡើយ។ ដោយយើងមិនអាចបង្ហាញពីការសាកថ្មផ្ទាល់ និងដំណឹងលម្អិតបានច្រើនដល់អ្នកទាំងអស់គ្នានៅឡើយ។

គួរដឹងថា មួយរយៈនេះក្រុមហ៊ុនផលិតទូរសព្ទក៏កំពុងប្រណាំងប្រជែងគ្នាលើល្បឿនសាកថ្មនេះផងដែរ ដោយឃើញមាន HyperCharge 200W បច្ចេកវិទ្យាសាកថ្មថ្មីរបស់ Xiaomi ដោយអាចសាកថ្មទំហំថ្ម 4000 mAh ពី ០-១០០% ចំណាយពេលត្រឹម ៨នាទី តែប៉ុណ្ណោះ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ កុសល

មតិយោបល់