• 2021-07-02 01:46:41
  • ហាងឆេងផលិតផល

ឡាន Toyota Prius មួយទឹកពេញនិយម ៣ស៊េរីឆ្នាំនេះតម្លៃខ្ទង់ ២ម៉ឺនដុល្លារ

  • 2021-07-02 01:46:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាប្រាកដជាបានដឹងហើយថាឡានតមួយទឹកជាប្រភេទឡានកូនកត់ Hybrid ដែលកំពុងទាញចិត្តអ្នកប្រើប្រាស់នៅកម្ពុជាជាច្រើនមិនចាញ់ឡានមួយទឹក Lexus, Highlander, Camry ឆ្លាម បាឡែន និង Corolla ឡើយ។

ឡានកូនកាត់កម្លាំងម៉ាស៊ីនសាំង លាយថាមពលអគ្គិសនី Prius ចេញបាន ៤ ជំនាន់ ខណៈម៉ូដែលឆ្នាំ ២០០៣ ដល់ ២០០៩ ត្រូវបានគេសង្គេតឃើញថាមានអ្នកច្រើននៅខ្មែរ។ ប៉ុន្តែថ្មីៗនេះប្រភេទឡាន Prius ក៏ចាប់ផ្ដើមមានភាពពេញនិយមសម្រាប់ស៊េរីឆ្នាំ ២០១០ ឡើយ និងមានលំហូរនាំចូលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ទន្ទឹមជាមួយភាពពេញនិយមថ្ងៃនេះ Sabay សូមបង្ហាញតម្លៃឡាន Prius ស៊េរីឆ្នាំ២០១០ ឡើងចំនួន ៣ស៊េរីឆ្នាំនេះ ដែលមានតម្លៃខ្ពស់គួរសមដែរ៖

  • Toyota Prius ស៊េរីឆ្នាំ ២០១០ ប្រភេទ Option 2 full Option មានតម្លៃខ្ទង់ ២០ ៣០០ដុល្លារ។
  • Toyota Prius ស៊េរីឆ្នាំ ២០១០ ប្រភេទ Option 4 អត់ Solar full Option មានតម្លៃខ្ទង់ ២៣ ០០០ដុល្លារ។
  • Toyota Prius ស៊េរីឆ្នាំ២០១១ ប្រភេទ Option 4 Solar Roof full Option មានតម្លៃខ្ទង់ ២៤ ០០០ដុល្លារ។
  • Toyota Prius ស៊េរីឆ្នាំ២០១២ ប្រភេទ Option 3 Full Option មានតម្លៃខ្ទង់ ២៤ ០០០ដុល្លារ។
  • Toyota Prius ស៊េរីឆ្នាំ២០១២ ប្រភេទ Option 5 Plug-in Advanced Technology full option តម្លៃខ្ទង់ ២៧ ០០០ដុល្លារ។

គូសបញ្ជាក់ថា រថយន្ត Toyota នេះហើយជាអ្នកដឹកនាំទីផ្សារពិភពលោកក្នុងការលក់នូវរថយន្តអគ្គិសនីកូនកាត់ ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំបំផុតក្នុងការលើកទឹកចិត្តដល់ការទទួលយកនូវទីផ្សារដ៏ធំ នៃរថយន្តកូនកាត់ទូទាំងពិភពលោក ហើយជាក្រុមហ៊ុនដំបូងក្នុងការផលិត និងលក់រថយន្តប្រភេទនេះ ជាមួយនឹងការបង្ហាញ Toyota Prius ក្នុង ១៩៩៧៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

រូបភាព៖ ឃ្លាំង​លក់​រថយន្ត SOK KENG 67 AUTO

អត្ថបទ៖ ម៉េងងី

មតិយោបល់