• 2021-07-01 01:38:13
  • ហាងឆេងផលិតផល

ឡាន Toyota Fortuner លក់មួយទឹក ៤ស៊េរីនេះ តម្លៃត្រូវចិត្តមួយណា?

  • 2021-07-01 01:38:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Fortuner រថយន្តបែបលក្ខណ:គ្រួសារ ដែលមានភាពពេញនិយមនៅប្រទេសកម្ពុជា បានប្រកាសចេញដល់ស៊េរីឆ្នាំ ២០២១ និងកំពុងមានលក់នៅលើទីផ្សារប្រទេសកម្ពុជា។ រថយន្តនេះក៏មានលក់មួយទឹកពីក្រុមហ៊ុនប្រចាំស្រុកខ្មែរផងដែរ។

សម្រាប់អ្នកកំពុងស្វែងរករថយន្តជិះជាលក្ខណ:គ្រសារ និងចងបានស៊េរីមួយទឹកអាចឆែលមើលតម្លៃនេះបានមុនពេលទៅរកទិញ។ តាមប្រភពពី Toyota Plus by Toyota Cambodia រថយន្ត Fortuner នេះមានលក់មួយទឹកចាប់ពីស៊េរី

  • Toyota Fortuner TRD ស៊េរីឆ្នាំ ២០២០ មួយទឹកតម្លៃខ្ទង់ ៥៨ ៩០០ដុល្លា
  • Toyota Fortuner ស៊េរីឆ្នាំ ២០២០ មួយទឹកតម្លៃខ្ទង់ ៥៨ ៥០០ដុល្លារ
  • Toyota Fortuner ស៊េរីឆ្នាំ ២០១៩ មួយទឹកតម្លៃខ្ទង់ ៥៦ ៥០០ដុល្លារ
  • Toyota Fortuner ស៊េរីឆ្នាំ ២០១៨ មួយទឹកតម្លៃខ្ទង់ ៤៩ ៥០០ដុល្លារ
  • Toyota Fortuner ស៊េរីឆ្នាំ ២០១៧ មួយទឹកតម្លៃខ្ទង់ ៤៥ ៩០០ដុល្លារ
Fortuner ស៊េរី​ឆ្នាំ២០២០

រថយន្ត Fortuner ២០២០ បំពាក់ម៉ាស៊ីន GD ជំនាន់ថ្មី (ម៉ាស៊ូត) ចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង ២០១សេះ ពោងសុវត្តិភាព ៩គ្រា។ ក្រៅពីនោះ វាមានអេក្រង់សម្រាប់បង្ហាញរូបភាព ៣៦០ដឺក្រេ, មានកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ និងគូថក្រោយដែលអាចបើកដោយប្រើកាយវិការយកជើងទាត់ ជាដើម៕

អត្ថបទ៖ ម៉េងងី

មតិយោបល់