• 2021-06-30 03:34:11
  • ព័ត៌មាន

ឡាន Jeep ឆ្នាំ២០២០ កង់៦គ្រាប់ មានតែ១គត់នៅខ្មែរទើបទម្លាក់ចុះពីទូក្ដៅៗ

  • 2021-06-30 03:34:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Jeep Gladiator 6x6 ឆ្នាំ២០២០ មានកង់៦គ្រាប់ បានមកដល់ប្រទេសកម្ពុជា ដោយទើបទម្លាក់ចុះពីទូកុងតឺន័រ ប៉ុន្មានម៉ោងមុននេះដើម្បីប្រគល់ជូនម្ចាស់ដែលកម្មង់ទិញវាមក។ នេះបើតាមការឲ្យដឹងពីប្រភពក្រុមហ៊ុន STARBIRD CO., LTD.។

រថយន្ត Jeep Gladiator 6x6 ឆ្នាំ២០២០ មានតែមួយគ្រឿងគត់នៅក្នុងប្រទេសកម្ពុជា។ រថយន្តនេះ ជាប្រភេទ Off-road ប្រើប៉ុងចំនួន៣ មានកង់៦គ្រាប់ ដោយប៉ុងទាំង៣គឺអាចដំណើរការព្រមគ្នាផងដែរ។

ទោះយ៉ាងណាតម្លៃរបស់ Jeep កង់៦ ឆ្នាំ២០២០ ខាង STARBIRD CO., LTD. មិនបានបញ្ជាក់តម្លៃនោះទេ៕

ប្រភព៖ facebook ប្រែ​សម្រួល៖ កុសល

មតិយោបល់