• 2021-06-28 02:25:36
  • ព័ត៌មាន

អ្នកប្រើ Window 10 (License) កុំឈូសចោលផ្ដេសផ្ដាស ព្រោះជាឱកាសឡើងទៅ Window 11 ដោយឥតគិតថ្លៃ

  • 2021-06-28 02:25:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រោះតែតម្រូវការប្រើប្រាស់ខ្លះ ពួកគេបាន Install Window ថ្មី (ឈូសវីនដូ) ដែលធ្វើឱ្យដាច់ license Window ប៉ុន្ដែថ្ងៃនេះ យើងមានដំណឹងល្អដល់អ្នកដែលមាន Window 10 (License) ប្រើទាំងអស់គ្នាថា អ្នកអាច Upgrade ឡើងទៅកាន់ Window 11 ដោយមិនគិតថ្លៃ។

ចំពោះម៉ាស៊ីនកុំព្យូទ័រដែលអាចប្រើ Window 10 បាន នោះអ្នកនឹងអាចប្រើ Window 11 បានដូចគ្នា ដោយវាមិនទាមទារម៉ាស៊ីនធំខ្លាំងនោះទេ គឺមានត្រឹម RAM 4GB, CPU ចាប់ពី 1GHz ឬលឿនជាងនេះចាប់ពី 2 Cores ឡើងទៅ និងHDD ទំហំ 64GB គឺអាចដំណើរការបានហើយ។

យ៉ាងណា Microsoft មិនបានបង្ហាញកាលបរិច្ឆេទជាក់លាក់សម្រាប់ការបញ្ចេញ OS ថ្មីរបស់ខ្លួនឡើយ គ្រាន់តែបញ្ជាក់ថា នឹងបញ្ចេញវានៅ អំឡុងចុងឆ្នាំ២០២១ ឬបន្តទៅឆ្នាំ២០២២៕

ប្រភព៖ Microsoft ប្រែ​សម្រួល៖ កុសល

មតិយោបល់