• 2021-06-26 09:10:08
  • ព័ត៌មាន

ពេលនេះអ្នករស់នៅតាមខេត្តចំនួន ១៥ អាចបង់ថ្លៃភ្លើង តាមសេវាកម្ម "អុី-ម៉ាន់នី" បានហើយ!

  • 2021-06-26 09:10:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លងកាត់តាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា រួមទាំងការងារបច្ចេកទេសដែលចូលរួមសហការពីនាយកដ្ឋានពាក់ព័ន្ឋ អគ្គិសនីកម្ពុជាសម្រេចអនុញ្ញាតឲ E -Money ពង្រីកសេវាកម្មរបស់ខ្លួនក្នុងការទទួលយកការទូទាត់វិក្កយបត្រថ្លៃប្រើប្រាស់ថាមពលអគ្គិសនីទៅអគ្គិសនីខេត្តចំនុះអគ្គិសនីកម្ពុជាទាំង ១៥។

ដោយមើលឃើញពីភាពចាំបាច់នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងកាលៈទេសៈបច្ចុប្បន្ន និងអនាគត នាពេលថ្មីៗនេះ អុី-ម៉ាន់នី បានសម្រេចចាប់ដៃគូជាមួយនឹងស្ថាប័នក្រុមហ៊ុនថ្មីៗជាច្រើនទៀត ដើម្បីពង្រីកសេវាផ្ទេរប្រាក់ និង ដក-ដាក់ប្រាក់កាន់តែទូលំទូលាយជាងមុន ក្នុងការបម្រើសេវាផ្ទេរប្រាក់ និងដាក់-ដកប្រាក់របស់ស្ថាប័ន ក្រុមហ៊ុន អង្គការនានា រួមជាមួយភ្នាក់ងារ ដែលបានភ្ជាប់ជាដៃគូសហការណ៌ អុី-ម៉ាន់នី នឹងធ្វើឲ្យសេវាកម្មនេះ កាន់តែទូលំទូលាយថែមមួយកម្រិតទៀត ដោយប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

មិនតែប៉ុណ្ណោះ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ជូនអតិថិជន និងសាធារណជនទាំងអស់ ចំណេញពេលវេលា កាត់បន្ថយចំណាយក្នុងការផ្ទេរប្រាក់ និងដាក់-ដកប្រាក់ដែលជាចំណែកមួយនៃការពង្រឹង និងពង្រីកសេវាកម្មឌីជីថលឱ្យកាន់តែសម្បូរបែប ដើម្បីសម្រួលដល់ប្រតិបត្តិការសាច់ប្រាក់របស់អតិថិជន និងសាធារណជនក្នុងការជួយលើកស្ទួយជីវភាពឱ្យកាន់តែប្រសើរឡើង។

អុី-ម៉ាន់នី មានអតិថិជនជាង ១លាននាក់ ដែលកំពុងប្រើប្រាស់កម្មវិធី អុី-ម៉ាន់នី និងមានភ្នាក់ងារជាង ៨០០០ កន្លែងនៅទូទាំងប្រទេសដើម្បីបម្រើសេវាជូនដល់អតិថិជនទាំងអស់។ ម្យ៉ាងវិញទៀត អុី-ម៉ាន់នី តែងតែផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ជាពិសេសក្នុងការបង់ថ្លៃទឹកនិងភ្លើងដោយឥតគិតថ្លៃ ជូនដល់អតិថិននៅក្នុង ព្រះរាជាណាចក្រកម្ពុជាក្នុងការសន្សំសំចៃថវិកា និងពេលវេលា។

អុី-ម៉ាន់នី ងាយស្រួល និងសុវត្ថិភាព - eMoney Easy and Safe

#eMoney

មតិយោបល់