• 2021-06-26 02:37:39
  • ព័ត៌មាន

ហាងលក់គ្រឿងអេឡិចត្រូនិចទំនើប LG BRANDSHOP សាខាសែនសុខ បើកដំណើរជាផ្លូវការហើយ

  • 2021-06-26 02:37:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ជីហ្គៀគ្រុប (GGear Group ) និងក្រុមហ៊ុន LG Electronics បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការ សាខាថ្មីមួយទៀតគឺ LG BRANDSHOP សាខាសែនសុខ ដែលមានអាសយដ្ឋាន ផ្លូវឧកញ៉ម៉ុងឬទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 2021 ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីហ្គៀគ្រុប ( GGear Group ) និងក្រុមហ៊ុន LG Electronics ។

ដើម្បីអោយកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកនូវផលិតផលគ្រឿងអេឡិចត្រូនិច LG បានពង្រីកបន្ថែមនូវសាខាថ្មី គឺ LG BRANDSHOP សាខាសែនសុខ ដែលជាសាខាទី 13 ក្នុងចំណោម LG BRANDSHOP ទូទាំងប្រទេសកម្ពុជា ហើយជាសាខាទី 6 ក្នុងរាជធានីភ្នំពេញ ។

LG BRANDSHOP សាខាសែនសុខ គឺមានដាក់តាំងបង្ហាញ និងលក់នូវរាល់ឧបករណ៏អេឡិចត្រូនិចរបស់ម៉ាក LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពង សម្លេង និង ឧបករណ៏ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ និងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG ។

នាក្នុងឱកាសនៃពិធីសម្ពោធ LG BRANDSHOP សាខាសែនសុខ លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជាក៏បានមានប្រសាសន៍ដែរថា ៖ ’’គោលដៅដ៏ចំបងរបស់ LG Brandshop គឺជាកន្លែងដែលផ្តល់នូវការលក់ ទំនិញដែលប្រកបដោយសុវត្ថិភាពមានភាពងាយស្រួលសម្រាប់អតិថិជនទាំងអស់ព្រមទាំងជាកន្លែងដែលអតិថិជនអាចទទួលបាននូវផលិតផលនិងសេវាកម្មទៅតាមកម្រិតដែលពួកគាត់ចង់បាន’’។

ក្រុមហ៊ុន LG នឹងប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីផ្តល់នូវគុណភាពផលិតផលនិងសុវត្ថិភាពដល់អតិថិជន ដែលរួមមានដូចជា LG Styler ម៉ាស៊ីនស្ទីមនិងអ៊ុតស្ងួត, Washer ម៉ាស៊ីនបោកគក់, Dryer ម៉ាស៊ីនសម្ងួតសម្លៀកបំពាក់ និង RAC with UV Nano [ម៉ាស៊ីនត្រជាក់ដែលបំពាក់មកជាមួយនូវកាំរស្មី UV Nano, ព្រមទាំង Wearable air-purifier mask ម៉ាសបន្សុទ្ធខ្យល់ដែលអាចពាក់ការពារនៅនឹងមុខបាន។

ឆ្លៀតក្នុងឪកាលនេះផងដែរ លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ (G Gear Group) បានប្រសាសន៍ថា "នេះគឺជាលើកទីមួយហើយដែលយើងបា្ររព្ធពិធីសម្ភោធជាផ្លូវការរបស់ហាងតាមរយៈការផ្សាយផ្ទាល់ យ៉ាងណាក្តីការបើកបន្ថែមសាខានេះ គឺដើម្បីផ្ដល់សេវាជួសជុលឲ្យបានកាន់តែកៀកជិតសម្រាប់បងប្អូនអតិថិជនយើង ។ ថ្វីត្បិតតែយើងនៅក្នុងស្ថានភាពជំងឺ កូវីត-១៩ ក៏ដោយ យើងនៅតែបន្តការផ្ដល់សេវាកម្មដល់អតិថិជនជាមួយនឹងសុវត្ថិភាព និង ភាពកក់ក្ដៅជានិច្ច"។

អតិថិជនទាំងអស់គ្នាអាចអញ្ជើញទទួលយកនៅបទពិសោធន៏ថ្មីៗ ដ៏អស្ចារ្យពីបច្ចេកវិទ្យាចុងក្រោយរបស់គ្រឿងអេឡិចត្រូនិច LG គ្រប់ប្រភេទទាំងអស់នៅហាង LG BRANDSHOP ថ្មីនេះ ហើយយើងក៏មានក្រុមការងារដែលមានជំនាញច្បាស់លាស់ និងបទពិសោធន៏យូរឆ្នាំលើផលិតផលទាំងអស់ដែលអាចប្រឹក្សាយោបល់ដើម្បីបំពេញតំរូវការប្រើប្រាស់អោយអតិថិជនតាមការចង់បាន។

ក្នុងឱកាសបើកដំណើរការជាផ្លូវការរបស់សាខាសែនសុខនេះផងដែរ LG BRANDSHOP មានកម្មវិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃ យ៉ាងពិសេស រួមជាមួយការផ្ដល់ជូនកាដូភ្លាមៗជាច្រើន ចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2021 ដែលលោកអ្នកអាចធ្វើការបញ្ជាទិញតាមរយៈ ផេក (LG Brandshop Cambodia) បាន ឬ ធ្វើការទំនាក់ទំនងមកកាន់លេខទូរសព្ទ 016 888 029 / 012 444 05៕

មតិយោបល់