• 2021-06-25 04:41:13
  • ព័ត៌មាន

បង្កើត ចែករំលែក ទទួលទូទាត់ ជាមួយលីងទូទាត់កម្មវិធី PayWay

  • 2021-06-25 04:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីជួយឲ្យអាជីវកម្មនានាអាចបង្កើនការលក់អនឡាញរបស់អាជីវករ ធនាគារ ABA ដាក់ឲ្យប្រើប្រាស់មុខងារ លីងទូទាត់ នៅក្នុងកម្មវិធី PayWay Mobile របស់ធនាគារ។ មុខងារ លីងទូទាត់ អនុញ្ញាតឲ្យអ្នកលក់ដូរ និងអ្នកផ្តល់សេវាអាចបង្កើតលីងទូទាត់នៅក្នុងកម្មវិធី PayWay Mobile និងចែករំលែកលីងនោះជាមួយអតិថិជនរបស់ខ្លួនដើម្បីទទួលទូទាត់បានភ្លាមៗ។

អំឡុងពេលបង្កើតលីងទូទាត់ អ្នកប្រើប្រាស់កម្មវិធី PayWay Mobile អាចបន្ថែមព័ត៌មាន ដូចជា តម្លៃទំនិញ/សេវាកម្ម រូបថត និងការពិពណ៌នា។ នៅពេលលីងទូទាត់បានបង្កើតរួច អ្នកលក់អាចចែករំលែកលីងនោះជាមួយអ្នកទិញដោយប្រើកម្មវិធីផ្ញើសារ ឬកម្មវិធីបណ្តាញសង្គម ដូចជាកម្មវិធី Telegram, Facebook, Instagram និងកម្មវិធីផ្សេងៗ។ នៅពេលទទួលបានលីង អ្នកទិញអាចចុចលើលីងនោះ និងធ្វើការទូទាត់ជាមួយកម្មវិធី ABA Mobile ដោយងាយស្រួលនៅលើទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន។

លោក Zokhir Rasulov នាយកផ្នែកឌីជីថល ធនាគារ ABA មានប្រសាសន៍ថា៖ «ការរីករាលដាលវីរុសបានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នូវទម្លាប់ការលក់ដូររបស់ប្រជាពលរដ្ឋដោយអាជីវកម្ម និងអ្នកទិញកាន់តែច្រើនកំពុងងាកទៅរកការលក់ដូរតាមអនឡាញវិញ។ ដោយមើលឃើញពីនិន្នាការនេះ យើងបន្តធ្វើឲ្យប្រសើរឡើងនូវសេវារបស់យើងដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវកម្ម និងអតិថិជន។ ការដាក់ឲ្យប្រើប្រាស់លីងទូទាត់នៅក្នុងកម្មវិធី PayWay Mobile ជាជំហានមួយផ្សេងទៀតក្នុងការគាំទ្រគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការទូទាត់បែបឌីជីថលនៅក្នុងទីផ្សារ»

កម្មវិធី PayWay Mobile មាននៅលើ Google Play Store និង Apple App Store និងងាយស្រួលបើកដំណើរការ។ ដើម្បីចាប់ផ្តើមទទួលទូទាត់តាមកូដ QR ព្រមទាំងលីងទូទាត់ ដោយប្រើកម្មវិធី PayWay Mobile អ្នកចាំបាច់ត្រូវមានគណនី ABA។ ប្រសិនបើអ្នកមិនទាន់មានគណនី ABA ទេ សូមបើកគណនីដំបូងរបស់អ្នកតាមកម្មវិធី ABA Mobile (ត្រូវការអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ឬអញ្ជើញទៅសាខាធនាគារ ABA ដែលនៅជិតអ្នកបំផុត។

ដើម្បីដឹងបន្ថែមអំពីមុខងារថ្មីនេះ សូមចូលទៅកាន់ លីងទូទាត់ នៅលើវិបសាយធនាគារ។ ប្រសិនបើអ្នកមានចម្ងល់ណាមួយអំពីកម្មវិធី PayWay Mobile សូមទូរស័ព្ទទៅធនាគារគ្រប់ពេលតាមរយៈលេខ 023 225 333 ឬឆាតជាមួយយើងខ្ញុំតាម ABA Bank Facebook ឬវិបសាយធនាគារ៕

មតិយោបល់