• 2021-06-24 03:29:36
  • ព័ត៌មាន

MG Cambodia ផ្ដល់ការលើកទឹកចិត្តដល់ក្រុមអ្នកគាំទ្ររថយន្តរបស់ខ្លួន ក្នុងកម្មវិធីសប្បុរសធម៌រួមគ្នា

  • 2021-06-24 03:29:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគមន៍អ្នកគាំទ្ររថយន្តគឺជាក្រុមមួយដែលមានចំណាប់អារម្មណ៍រួមគ្នាលើរថយន្ត និងចែករំលែកពីការប្រើប្រាស់រថយន្ត។

ក្រុមហ៊ុន MG ពិតជាចូលចិត្តក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមអ្នកគាំទ្ររបស់ពួកគេ តាមរយៈការជួបជុំគ្នាដើម្បីចែករំលែកពីបទពិសោធន៍ថ្មីៗ និងធ្វើឱ្យសមាជិកក្រុមកាន់តែជិតស្និទ្ធ។ MG មានអ្នកគាំទ្រច្រើនគួរឱ្យកត់សម្គាល់ ហើយថ្មីៗនេះពួកគេបានធ្វើដំណើរឆ្ពោះទៅកាន់ឧទ្យានគីរីរម្យ ហើយក៏បាននាំយកនូវសម្ភារប្រើប្រាស់មួយចំនួនដើម្បីជួយដល់សិស្សា នុសិស្សដែលរស់នៅក្នុងសាលាដូងផងដែរ។

ក្រុមហ៊ុន MG Cambodia បានជួយឧបត្ថម្ភទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួនសម្រាប់ដំណើរកម្សាន្តនេះ តែមិនមែនមានន័យថា ជាការផ្សព្វផ្សាយពីផលិតផលអ្វីនោះទេ។ ចំណុចសំខាន់នោះគឺចង់ដើម្បីបង្ហាញថា ក្រុមហ៊ុនពិតជាគាំទ្រ និងចង់បង្កើនទំនាក់ទំនងឱ្យកាន់តែរឹងមាំជាមួយអ្នកគាំទ្រក៏ដូចជាអតិថិជនដែលបានទិញរថយន្តម៉ាក MG ហើយក៏ចង់បង្កើតអនុស្សាវរីយ៍ល្អៗតាមរយៈការធ្វើដំណើរកម្សាន្ត និងកម្មវិធីសប្បុរសធម៌រួមគ្នា ផងដែរ។ នេះគឺជាវិធីដែលក្រុមហ៊ុន MG បានដើម្បីបង្កើនអ្នកគាំទ្រឱ្យកាន់តែច្រើនឡើងព្រមទាំងទទួលបានការប្រើប្រាស់រថយន្ត MG កាន់តែច្រើនជាងមុននៅលើដងផ្លូវក្នុងប្រទេសកម្ពុជា។

លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors Cambodia បានមានប្រសាសន៏ថា៖ «យើងខ្ញុំពិតជាអរគុណយ៉ាងខ្លាំងដល់អ្នកគាំទ្ររបស់យើងដែលបានបង្កើតនូវដំណើរកម្សាន្តនេះឡើងជាមួយអនុស្សាវរីយ៍ល្អៗ។ នេះជាសកម្មភាពមួយដែលបង្ហាញអំពីសាមគ្គីភាពរបស់ប្រជាជនខ្មែរយើង។ ក្នុងនាមយើងជាក្រុមហ៊ុននាំចូលរថយន្ត MG មកកម្ពុជា យើងខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមអ្នកគាំទ្ររបស់យើងជាមួយនឹងការធ្វើរឿងល្អៗដូចជា ការងារសប្បុរសធម៌ ឬ ការធ្វើដំណើរកម្សាន្តផ្សេងៗដើម្បីកសាងទំនាក់ទំនងរបស់យើងឱ្យកាន់តែរឹងមាំ និងមានភាពសប្បាយរីករាយ»

ប្រធានក្រុម MG6 Cambodia Meeting Group បានមានប្រសាសន៍ថា៖ «អរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន MG Cambodia ដែលបានគាំទ្រក្រុម MG6 របស់យើង ហើយយើងពិតជាមានមោទនភាពណាស់ដែលបានធ្វើជាតំណាងរបស់ក្រុមហ៊ុន MG Cambodia ក្នុងការជួបជុំក្នុងដំណើរកម្សាន្តនេះ។ យើងខ្ញុំនឹងបង្កើតដំណើរកម្សាន្ត និងការងារសប្បុរសធម៌ផ្សេងបន្ថែមទៀតជាមួយសមាជិកក្រុមរបស់យើងដើម្បីធ្វើឱ្យការប្រាស្រ័យទាក់ទងគ្នាកាន់តែរឹងមាំ ក៏ដូចជាបង្ហាញពីទំនាក់ទំនងដ៏ល្អរវាងយើងដែលជាក្រុមអ្នកគាំទ្រ និងក្រុមហ៊ុន MG»

មតិយោបល់