• 2021-06-24 02:31:01
  • ព័ត៌មាន

លេចធ្លាយឯកសារនិងឧបករណ៍ប៉ូលីសអាមេរិចទុកបំបែកប្រព័ន្ធសុវត្ថិភាព iOS

  • 2021-06-24 02:31:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធប្រតិបត្តិការ iOS របស់ Apple ត្រូវបានគេដឹងថាមានសុវត្ថិភាពខ្ពស់ ក្នុងការការពារទិន្នន័យអ្នកប្រើ ដែលមិនអាចឱ្យនរណាប្រើទូរសព្ទខ្លួនបានឡើយ បើមិនមានការអនុញ្ញាតពីម្ចាស់។

ប៉ុន្ដែក្នុងករណីផ្លូវច្បាប់ របស់ នាយកដ្ឋានប៉ូលីសអាមេរិច មានដំណឹងចចាមអារ៉ាមថា ពួកគេបាន ប្រើឧបករណ៍ GrayShift GrayKey tool ដើម្បីបំបែកប្រព័ន្ធសុវត្ថិភាព iOS ដើម្បីទាញយកទិន្នន័យពីក្នុង iPhone ឬ iPad បានផងដែរ។

យោងតាមឯកសារលេចធ្លាយពី Motherboard បានរកឃើញថាឧបករណ៍ GrayKey មានលទ្ធភាពអាចដោះសោរ iPhone បើទោះបីទូរសព្ទមានសភាពខ្ទេចអេក្រង់ ឬជិតអស់ថ្មក៏ដោយ។

ក្រៅពីនេះ GrayKey ក៏អាចទាញយកទិន្នន័យចេញបានភ្លាមៗពី iPhone ឬ iPad បន្ទាប់ពីឧបករណ៍នេះដំណើរការរាវរក Passcode រហូតដល់ត្រូវតាមបច្ចេកទេសតម្លើងកម្មវិធីជំនួយនៅក្នុងនោះ។

ឯកសារ Guideline

ទោះយ៉ាងណា ក្នុងឯកសារលេចធ្លាយពីប្រភពខាងលើ ប៉ូលីសអាមេរិចមានការសន្មត់ថា GrayKey គឺសម្រាប់ប្រើប្រាស់ផ្ទៃក្នុងដោយមន្រ្តីអនុវត្តច្បាប់តែប៉ុណ្ណោះ ក្នុងករណីស្រាវជ្រាវដ៏ត្រឹមត្រូវពីស្ថាប័នដើម្បីស្នើចូលទៅប្រើប្រាស់ឧបករណ៍របស់ Apple៕

ប្រភព៖ idropnews ប្រែ​សម្រួល៖ កុសល

មតិយោបល់