• 2021-06-22 04:32:56
  • ព័ត៌មាន

ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥!

  • 2021-06-22 04:32:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាពបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ត្រូវបានមើលឃើញថាជាធាតុស្នូលផ្តល់នូវសក្តានុពលខ្ពស់ក្នុងការលើកកម្ពស់សេដ្ឋកិច្ច ឱ្យមានវឌ្ឍនភាព ភាពសុខដមនីយកម្ម តម្លាភាព និងការសម្របខ្លួនឲ្យទាន់និន្នាការបច្ចេកវិទ្យា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោកផងដែរ។

ហេតុនេះ រាជរដ្ឋាភិបាលកំពុងបន្តបង្កើតនូវយន្តការ និងយុទ្ធសាស្ត្រផ្សេងៗ ដើម្បីប្រែក្លាយកម្ពុជា ឲ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ និងជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ ដោយប្រើប្រាស់បច្ចេកវិទ្យា ជាចលករស្នូលក្នុងការបង្កើតប្រព័ន្ធអេកូសេដ្ឋកិច្ច និងសង្គមឌីជីថល។

ជាលទ្ធផល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានអនុម័តនូវ "ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥" ដែលជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធ្វើបដិវត្តកម្មឌីជីថល នៅក្នុងសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម។

សូមទាញយកឯកសារ "ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥" ទម្រង់អេឡិចត្រូនិក តាមរយៈតំណភ្ជាប់ ខាងក្រោម៖ http://www.mcs.gov.kh/wp-content/uploads/2021

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទ៖ ម៉េងងី

មតិយោបល់