• 2021-06-22 01:28:41
  • ហាងឆេងផលិតផល

Hilux Revo Rally ស៊េរីឆ្នាំ២០២១ ឡាន Pick Up កំពុងពេញនិយមនៅខ្មែរ តម្លៃខ្ទង់ ៥ម៉ឺនដុល្លារ

  • 2021-06-22 01:28:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ដប្រភេទ Pick Up Hilux Revo Rally ស៊េរីឆ្នាំ២០២១ ដែលកំពុងមានភាពល្បីមួយនៅកម្ពុជា កំពុងទាក់ចិត្តអ្នកប្រើនៅស្រុកខ្មែរជាច្រើន។ កត្តានេះដែលធ្វើឲ្យរថយន្តនេះមានភាពពេញនិយមគឺ សម្បូរគ្រឿងបន្លាស់ ងាយជួសជុល ហើយក៏ធន់ដែរ ពិសេសមានទីផ្សារលក់ចេញ ចូលកាន់តែងាយស្រួល ។

Hilux Revo Rally ប្រើម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ។ និងកំលាំងរមួលទាញរហូតដល់ ៥០០ ញូតុនសន្សំសំចៃម៉ាស៊ូតបាន៤%បន្ថែម ស៊ីតិចជាងសេរ៊ីឆ្នាំ២០២០ ប្រអប់លេខ 6 វគ្គអូតូ មានសមត្ថភាពប្តូរលេខបែបស្ព័រថែមថយដោយការបញ្ជាពីចង្កឹះលេខ។

Hilux Revo Rally ស៊េរីឆ្នាំ២០២១ ជាម៉ូឌែលថ្មីមានពណ៌ជ្រើសរើសដូចជា ត្រេអ៊ី ពណ៌ទឹកប៊ិចបែបស្ព័រ ពណ៌ក្រហមបែបស៊ីវិល័យ ពណ៌សកាំម៉ៃ ពណ៌សក្បោះ ពណ៌ទឹកប្រាក់ ពណ៌ប្រផេះ និង ពណ៌ខ្មៅផ្លេក។ រថយន្តប្រភេទ Pick Up ដែលកំពុងមានភាពពេញនិយមនេះមានលក់នៅលើទីផ្សារប្រទេសកម្ពុជាក្នុងតម្លៃប្រមាណជា ៥ ២៥០០ ដុល្លារ (លើកលែង ពណ៌សកាំម៉ៃ)

លក្ខណៈពិសេសៗមួយចំនួនមានដូចជា រូបរាងផ្នែកខាងក្រៅ កាង និងស៊ុមប៉ាណាមុខរចនាថ្មី, ចង្កៀង Bi-Beam LED Project ភ្លើងស្តុបក្រោយប្រភេទ LED រចនាភ្លឺថាសកង់អាលុយមីញ៉ូមទំហំ 18 អ៊ីញ, កាងលម្អឃ្លុបក្រោយដឹកទំនិញឬSport Bar និងមានអំពូល LED 3គ្រាប់សំរាប់បំភ្លឺកន្លែងផ្ទុកទំនិញ។ ផ្នែកខាងក្នុង កៅអីស្បែករចនាពីរពណ៌, អេក្រង់ព័ត៌មាន និងកុងទ័ររចនាថ្មី, ប្រព័ន្ធកំសាន្ត Touch-screen 8 អ៊ីញដែលអាចភ្ជាប់ជាមួយ Smart Phone (Android Auto & Apple CarPlay), ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពស្វ័យប្រវត្តិ, ម៉ាស៊ីនត្រជាក់មុខ និងម៉ាស៊ីនត្រជាក់អ្នកដំណើរខាងក្រោយ។

រូបភាព៖ Toyota Cambodia

អត្ថបទ៖ ម៉េងងី

មតិយោបល់