• 2021-06-21 03:35:01
  • ព័ត៌មាន

រដ្ឋបាល​ខេត្តសៀមរាប​ ​បង្កើត​ប្រព័ន្ធ​មួយ​ងាយស្រួល​ចុះ​ឈ្មោះ ​មិន​ចាំ​យូរ​នាំ​ខាត​ពេល​

  • 2021-06-21 03:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋបាល​ខេត្តសៀមរាប ​បាន​ដាក់​ឲ្យ​ដំណើការ​កម្មវិធី​ចុះ​ឈ្មោះ​ដោយ​ខ្លួន​ឯង​ ​នៅ​ច្រកព្រំប្រទល់​ខេត្តសៀមរាបដើម្បីបង្ករភាពងាយស្រួល និងចំណេញពេលវេលាដល់អ្នកដំណើរដែលមានបំណងធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប តាមរយៈ srprovince.com/login

​សម្រាប់​អ្នក​ដំណើរ​ទាំងឡាយ​ដែល​មាន​បំណង​ចង់​ឆ្លងកាត់​ទៅ​លេង​ទឹកដីអង្គរ ចូលភូមិសាស្ត្រខេត្តសៀមរាប ​ប្រព័ន្ធ​នេះដំណើរការ​ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ​តទៅ​។ ​ចំពោះ​របៀប​ប្រើប្រាស់​មាន​ដូច​រៀបរាប់​ខាងក្រោម៖

​១. ចូលទៅក្នុង Web តាម srprovince.com/login ឬ Scan QR

២. ចុះឈ្មោះតាមរយៈ Facebook ឬ E-mail (Gmail)

៣. បំពេញព័ត៌មានផ្ទាល់ខ្លួន និងកំណត់ត្រាយានយន្ត • បំពេញលេខអត្តសញ្ញាណបណ្ណ ឈ្មោះ ភេទ អាយុ សញ្ជាតិ និងលេខទូរស័ព្ទ

៤. បង្កើតកំណត់ត្រាឆ្លងកាត់ខេត្ត ដោយបញ្ចូលព័ត៌មានផ្ទាល់ខ្លួន និងអ្នករួមដំណើរជាមួយ

• ជ្រើសរើសយកច្រកចូល ខេត្តដែលធ្វើដំណើរមកពី និងខេត្តដែលធ្វើដំណើរទៅកាន់

• បំពេញលេខអត្តសញ្ញាណបណ្ណ ឈ្មោះ ភេទ អាយុ សញ្ជាតិ និងលេខទូរស័ព្ទ

• បំពេញ ភូមិ ឃុំ ស្រុក ដែលធ្វើដំណើរមកពី

• ជ្រើសរើសខេត្តដែលធ្វើដំណើរទៅកាន់ រួចរើសភូមិ ឃុំ ស្រុក ខេត្ត ដែលធ្វើដំណើរទៅកាន់

• បញ្ចូលក្នុងតារាង និងបន្តបំពេញ អ្នករួមដំណើរក្នុងរថយន្តតែមួយរហូតគ្រប់ចំនួន

• ចុចបញ្ចូលអ្នកដំណើរ រួចរក្សាទុក

៥. ទាញយក QR និងអត្តសញ្ញាណបណ្ណ ទៅបង្ហាញមន្ត្រីព្រំប្រទល់

ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមជម្រាបជូនថា ជាការល្អប្រសើរការបំពេញព័ត៌មាននេះ ត្រូវបំពេញមុនពេលមកដល់គោលដៅព្រំប្រទល់ ឬប៉ុស្តិ៍ត្រួតពិនិត្យ។ ក្នុងករណីមិនអាចចុះឈ្មោះតាមប្រព័ន្ធនេះបាន បងប្អូនអាចចូលចុះឈ្មោះជាមួយក្រុមការងារ ដែលនៅរង់ចាំសម្របសម្របសម្រួលចុះឈ្មោះជូន។

សូមទស្សនាវីដេអូណែនាំខាងក្រោម៖

អត្ថបទនិងរូបភាព៖ រដ្ឋបាលខេត្តសៀមរាប

មតិយោបល់