• 2021-06-21 01:07:46
  • ព័ត៌មាន

Microsoft ប្រកាសថ្ងៃឈប់ Support លើ Window 10 ដែលយើងកំពុងប្រើសព្វថ្ងៃហើយ

  • 2021-06-21 01:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Microsoft បានប្រកាសជាផ្លូវការពីចុងសប្ដាហ៍មុនថា នឹងបញ្ចប់ការ Support ប្រព័ន្ធប្រតិបត្តិការ Microsoft Window 10 នៅអំឡុង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះហើយ។

គួរដឹងថា Window 10 ជា OS ពេញនិយមមួយអាប់ឌែតចេញពីខ្សែស្រឡាយ Window 8 ដែលដំណើរការ Boot លឿនជាង Window ដទៃៗទៀត។ Microsoft ប្រកាសចេញ និងដាក់ឱ្យប្រើប្រាស់ Window 10 នៅទូទាំងពិភពលោក តាំងពី ខែកក្កដា ឆ្នាំ២០១៥ មកម្លេះ ដោយមានអាយុកាលប្រមាណជាង ៦ឆ្នាំ មកហើយ។

គួរបញ្ជាក់ថា ដំណឹងនេះផងដែរ ប្រកាសស្របពេលនឹង ព្រឹត្តិការណ៍ធំរបស់ Microsoft នឹងប្រព្រឹត្តិ នៅថ្ងៃទី២៤ ខែមិថុនា ដែលគេរំពឹងថាក្រុមហ៊ុននេះត្រៀមនឹងបញ្ចេញ Microsoft Window 11 មិនមែនជា Window 10X ដូចដំណឹងលេចធ្លាយជាច្រើនកន្លងមកនោះទេ៕

ប្រភព៖ reviewgeek ប្រែ​សម្រួល៖ កុសល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី