• 2021-06-17 04:02:50
  • ព័ត៌មាន

​ចិន​ ​បញ្ជូន​អវកាសយានិក ៣ ​រូប​ទៅ​ស្ថានីយ​អវកាស​ក្នុង​បំណង​ដ៏​ធំ​មួយ​នេះ​

  • 2021-06-17 04:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី ១៧ ខែ​មិថុនា​ឆ្នាំ ២០២១ ​​គ្រាប់​រ៉ុក្កែត ​Long March 2F ​បាន​បាញ់បង្ហោះចេញ​ពី​មជ្ឈមណ្ឌល​ជីងគ័ង ​Jiuquan Space Launch Center ​មាន​ផ្ទុក​​ដោយអវកាសយានិក​ចំនួន​បី​រូប​សុទ្ធ​សឹង​តែ​ជា​អ្នក​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​បំពេញ​បេសកម្ម​បាន​ពីរ​ដង​រួច​មក​ហើយ​រួមមាន៖ លោក Tang Hongbo , លោក Nie Haisheng និងលោក Liu Boming។​

លោក Tang (ឆ្វេង), លោក Nie(កណ្ដាល), លោក Lui (ស្ដាំ)

​លោក Nie ជា​ប្រធាន​ធ្លាប់​ឡើង​ទៅ​​ពីរ​ដង​ក្នុង​បេសកម្ម Shenzhou 6 ​ឆ្នាំ ២០០៥ ​និង Shenzhou 10 ឆ្នាំ ២០១៣។ ​លោក ​Lui ​ជា​សមាជិក​ធ្លាប់​ឡើង​ពីរ​ដង​ក្នុង​បេសកម្ម​ Shenzhou 7 ​ឆ្នាំ ២០០៨ ​និង​បេសកម្ម Tang ​ឆ្នាំ ២០១៣ ​និង​មាន​ប្រវត្តិ​ជា​អតីត​យោធា​ជាន់​ខ្ពស់​ទ័ព​អាកាស​របស់​ចិន​។​

​ស្ថានីយ៍​អវកាស​ចិន​ China Space Stations ឬ​រហស្សនាម ចិន ​ហៅ​ក្រៅ​ថា ​"Harmony of the Heavens" ​នឹងត្រូវតំឡើងតាមផ្នែកនិមួយៗជាដំណាក់កាល ដោយ​​ទីភ្នាក់ងារ​អវកាស​រដ្ឋ ​ចិន​ ​(CNSA)​ ។

រូបភាពទាំងមូល បើសិនតំឡើងរួចរាល់

​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ពោល​គឺ​កាល​ពី​ខែ​តុលា​ឆ្នាំ ២០១៦ ​បេសកម្ម​ Shenzhou 11 ​ផ្ទុក​អវកាសយានិក​បី​រូប​បាន​ទៅ​តំឡើង​ផ្នែក​នៃ​ស្ថានីយ ​Space lab ​ឈ្មោះ​ Tiangong 2 ​ប្រភេទ prototype ​រយៈពេលមួយខែ។​

​នៅ​ថ្ងៃ​ទី ១៧​ ខែ​មិថុនា​នេះ​ ​បេសកម្ម​ខាងលើនឹងចំណាយរយៈពេល​បី​ខែ​ ត្រូវបញ្ជូន​ម៉ូឌុល​កណ្ដាលទម្ងន់ ២២ តោន Tianhe ទៅ​តំឡើង​និង​រៀប​ចំ​ផ្ទះ​ថ្មី​ (Space Stations) ​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បង្អស់​ ​ចិន​សហការ​ជាមួយ​រុស្ស៊ី​។​

​មិន​ត្រឹម​តែ​ផ្ទុក​មនុស្ស​ទេ ​បេសកម្ម​លើកនេះក៏​មានផ្ទុក​នូវ​រ៉ូប៉ូតផងដែរ។ តាម​គម្រោង​ជំហាន​បន្ទាប់នេះ​ ត្រូវ​ប្រើ​រ៉ូប៉ូត​ទៅ​តំឡើង​ផ្នែក​នានា​ ​ទៅ​ភ្ជាប់​នឹង​ផ្នែក​និមួយៗនៃ​ស្ថានីយ៍​។

​សម្រង់​សម្ដី​លោក Yang Liwei និយាយ​ថា៖ «​អវកាសយានិក​ទាំង​បី​ ​នឹង​ត្រូវ​បំពេញ​តួនាទី​រៀង​ខ្លួន​ដើម្បី​តំឡើង​ផ្ទះ​ថ្មី​របស់​យើង​ មាន​ទាំង​ខាង​ក្នុង​ និង​ខាង​ក្រៅ​យាន​ឬ​[កាប៊ីន]​ថែម​ទៀត​ផង»​។ ​

​លោក Yang ​ជា​ប្រធាន​វិស្វករ​កម្មវិធី​អវកាសចិន​និង​ជា​អតីត​អវកាសយានិក​ទី១ ​ពេល​ចិន​បាញ់​បង្ហោះ​គ្រាប់​រ៉ុក្កែត​​បញ្ជូន​មនុស្ស​ចូល​គន្លង​តារាវិថី​នៅ​ឆ្នាំ ២០០៣ ​ដែល​ជា​បេសកម្ម​ដំបូង​បង្អស់​របស់​ចិន​។​

ទស្សនាវីដេអូពេញមុនពេលបង្ហោះ៖

ប្រភព៖ Space ប្រែ​សម្រួល៖ រក្សា

មតិយោបល់