• 2021-06-17 00:58:55
  • ផលិតផលថ្មី

មុខងារឆ្ងាញ់ទាំង៤ លើ iOS 15 ដែល Apple មិនបានបង្ហាញក្នុងព្រឹត្តិការណ៍ WWDC21

  • 2021-06-17 00:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីត្បិតតែ Apple ប្រកាសចេញ iOS 15 ក្នុងព្រឹត្តិការណ៍ WWDC21 ប៉ុន្ដែពួកគេមិនបានបង្ហាញមុខងារផ្សេងៗអស់នៅឡើយ ពិសេសគឺមុខងារសំខាន់ៗទាំង៤ នៅខាងក្រោមនេះ៖

១. Extra iCloud Storage Apple បានបច្ចេញសេវាថ្មី iCloud+ ដោយក្នុងនោះពួកគេបានបន្ថែមទំហំផ្ទុក iCloud ចំនួន ៣សប្ដាហ៍ ចំពោះអតិថិជនដែលឡើងជំនាន់ទៅ iPhone 13 សម្រាប់ Backup រាល់ទិន្នន័យលើ iPhone ចាស់ ទៅកាន់ iPhone ថ្មី។

២. 5G ជំនួស Wi-Fi ក្នុងករណីគ្រប់ម៉ូឌែល iPhone 12 ប្រើ Wi-Fi មានសេវាខ្សោយ រួមទាំងសេវាដែល iPhone ស្វែងរកដឹងថាមានសុវត្ថិភាពទាប នោះ iOS 15 នឹងប្ដូរពី Wi-Fi ទៅប្រើអ៊ីនធឺណិត 5G ជំនួសវិញ។

៣. អាប់ឌែតប្រព័ន្ធសុវត្ថិភាពដោយឡែក ខណៈមិនទាន់ចង់ឡើងទៅ iOS 15 ព្រោះថា OS នៅថ្មី បទពិសោធន៍អ្នកប្រើមិនទាន់ច្រើន អ្នកអាចអាប់ឌែតត្រឹមប្រព័ន្ធសុវត្ថិភាពជាមុនសិនបាន។ មានន័យថា iPhone របស់អ្នកនៅតែប្រើ iOS 14 ប៉ុន្ដែប្រព័ន្ធសុវត្ថិរបស់វាឡើងដល់ទៅ iOS 15 ជាមុនបាន។

៤. Memoji កាន់តែមានជម្រើសបន្ថែម ដល់ទៅ៤០ផ្សេងៗគ្នា រួមទាំងអារម្មណ៍នៃ Memoji ពណ៌សម្បុរ ពណ៌ភ្នែកពីរពណ៌ខុសគ្នា ម៉ូដវ៉ែនតាថ្មី ពិសេសគឺ Memoji កាន់តែបញ្ជាក់ពីស្ថានភាពមនុស្ស ដូចជារូបពាក់ឧបករណ៍ជំនួយត្រចៀក និងពាក់អុកស៊ីសែនជាដើម។

គួរឲ្យដឹងថា ប្រព័ន្ធប្រតិបត្តិការ iOS 15 ក្រុមហ៊ុន Apple មិនទាន់ដាក់ឱ្យទាញយកប្រើប្រាស់ជាសាធារណៈនៅឡើយទេ។ ប៉ុន្ដែអ្នកប្រើអាចសាកល្បង ជំនាន់ beta version ជាមុនបាន ដែល Apple នឹងបើកឱ្យ Developer ទាញយក Public beta នៅអំឡុង ខែកក្កដា ខាងមុខ៕

ប្រភព៖ idropnews ប្រែ​សម្រួល៖ កុសល

មតិយោបល់