• 2021-06-16 04:49:18
  • ព័ត៌មាន

នៅ​ចាំ​អី​ទៀត? ទទួល​បាន​​​រថយន្ត​ថ្មី ជាមួយ​នឹងឥណ​ទានការ​ប្រាក់​ទាប ពីធនាគារ CIMB

  • 2021-06-16 04:49:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​លោក​អ្នក​កំពុង​តែ​ចង់​បាន​រថយន្ត​ថ្មីក្នុង​ក្តី​ស្រមៃ​របស់​លោក​អ្នក ប៉ុន្តែមិន​មិនមានថវិការ​គ្រប់គ្រាន់​ និងចង់​ស្វែងរក​កម្ចីធនា​គារ ដែល​មានលក្ខខណ្ឌ​ល្អ​ប្រសើរ និង​អនុម័តរហ័ស​ទាន់​ចិត្ត​មែន​ទេ? សូមកុំ​បារម្ភ! នៅ​ពេលនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលជាធនាគារអន្តរជាតិឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា កំពុង​តែ​​​ផ្តល់​ជូន​ឥណ​ទាន​រថយន្ត ក្នុង​អត្រា​ការប្រាក់​​ទាប​ជា​ពិសេស ដើម្បី​ជួយ​ឲ្យ​លោក​អ្នក​សម្រេចបំណងប្រាថ្នានោះ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ធនា​គារ CIMB ក៏​ផ្តល់​លក្ខខណ្ឌ​ល្អ​ប្រសើរ ងាយ​ស្រួល និង​ឆាប់​រហ័ស​​ទាន់​ចិត្ត សម្រាប់លោក​​អ្នក​ផង​ដែរ​។

កាន់តែពិសេសជាងនេះទៀត សម្រាប់​ភ្ញៀវដែលជា​អតិថិជនស្រាប់ ធនា​គារ CIMB ផ្តល់​ជូន​អត្រា​ការ​ប្រាក់​ត្រឹម​តែ ​៨,៥% ប៉ុណ្ណោះ ក្នុងមួយឆ្នាំ ឬ​ស្មើ​នឹង ០,៧% ក្នុងមួយខែ ខណៈដែលអតិថិជនថ្មីក៏ទទួលបានអត្រាប្រាក់ល្អផងដែរ ពោល​គឺ​ត្រឹមតែ ៩% ក្នុងមួយឆ្នាំ (ឬ ០,៧៥% ក្នុងមួយខែ) សម្រាប់ការស្នើសុំឥណទាន ដើម្បីទិញរថយន្តថ្មី​។ លើស​ពី​នេះ​ទៅទៀត លោក​អ្នក​អាច​ស្នើ​សុំ​ឥណទាន​រហូត​ដល់​ទៅ​ ៧០% នៃតម្លៃរថយន្ត ហើយ​ការ​អនុ​ម័ត​ក៏​រហ័ស​ទាន់​ចិត្តផង​​ដែរ​។ បន្ថែម​ទៅលើ​ការ​ផ្តល់​ជូនដ៏ពិសេស ធនា​គារ CIMB ក៏ផ្តល់ជូនការកាត់ឈ្មោះកាតគ្រី ឬប័ណ្ឌចុះបញ្ជីយានយន្តភ្លាមៗ ជាមួយឈ្មោះអតិថិជនផ្ទាល់តែម្តងទៀតផង​។

ពិត​ណាស់ ការ​មាន​រថយន្ត​ផ្ទាល់​ខ្លួន ជាពិសេស​សម្រាប់​ក្រុមគ្រួ​សារ​របស់​លោកអ្នក​ គឺ​ជា​រឿង​ល្អ​ប្រសើរ ព្រោះ​រថយន្ត​អាច​ជួយ​សម្រួល​ឲ្យ​យើង​ធ្វើការ​ជិត​ឆ្ងាយ​ ប្រកប​ដោយ​សុវត្ថិភាព និងផាសុកភាព ព្រមទាំង​ឆ្លើយ​តបនឹងតម្រូវ​ការ​​ប្រើប្រាស់​របស់លោក​អ្នកជាច្រើនទៀត​។ យ៉ាងណាមិញ លោក​អ្នក​ក៏ត្រូវគិតគូឲ្យច្បាស់លាស់ លើកត្តាប្រាក់ចំណូល ធៀបនឹងចំណាយ ក៏ដូចជាលទ្ធភាពផ្ទាល់ខ្លួនជាដើម។ ស្របពេលដែលការប្រើប្រាស់រថយន្តថ្មី កាន់តែមានការពេញនិយម ពីសំណាក់អតិថិជន ការ​ផ្តល់​ជូន​របស់​ធនា​គារ​ CIMB នេះ គឺពិត​ជាសក្តិ​សម ​​សម្រាប់​លោក​អ្នក​ ក្នុង​ការទទួលបានរថយន្ត​ថ្មីដូចបំណងប្រាថ្នា​៕

  • សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ​ +855 (0) 23 988 388 / (0) 96 669 2222 / (0) 95 428333
  • ចូលទៅកាន់គេហទំព័រ www.cimbbank.com.kh​ ឬអញ្ចើញទៅកាន់សាខាណាមួយរបស់ធនាគារ CIMB
មតិយោបល់