• 2021-06-16 02:24:26
  • ព័ត៌មាន

ញាក់សាច់! ឡាន Toyota Land Cruiser ឆ្នាំ៩៤ មួយគ្រឿងនេះលក់បាន ១៣ម៉ឺនដុល្លារ

  • 2021-06-16 02:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Land Cruiser តែងតែជាគ្រាប់ពេជ្រមួយដុំរបស់ក្រុមហ៊ុន Toyota ខណៈដែល SUV នេះមានកេរ្តិ៍ឈ្មោះល្បីល្បាញមកជាយូរ ដោយសារតែសមត្ថភាពរបស់វា។

ដោយឡែក ថ្មីៗនេះរថយន្ត Toyota Land Cruiser ស៊េរីឆ្នាំ១៩៩៤ មួយគ្រឿង ត្រូវបានលក់ដាច់ក្នុងតម្លៃ ១៣៦ ០០០ដុល្លារឯណោះ។ មូលហេតុដែលវាលក់បានថ្លៃបែបនេះ ក៏ដោយសារតែស្ថានភាពវានៅថ្មីខ្លាំងមែនទែន ទាំងផ្នែកខាងក្រៅ និងខាងក្នុង ហើយទើបតែប្រើបាន ១ ០០៥ម៉ាយ៍ ឬ ១ ៦១៧គីឡូម៉ែត្រប៉ុណ្ណោះ បើទោះបីជាមានអាយុ ២៧ឆ្នាំក៏ដោយ។

ផ្នែកខាងក្រៅរបស់វាមានពណ៌ខ្មៅ Dark Emerald Pearl ហើយនៅតែមានសភាពល្អខ្លាំង ខណៈផ្នែកខាងក្នុងរបស់វាវិញមានពណ៌ប្រផេះ និងនៅដូចថ្មីអីចឹង ពោលគឺគ្មានស្នាមសឹករិចរិល ឬខូចអ្វីឡើយ។

Land Cruiser ឆ្នាំ១៩៩៤ ខាងលើបំពាក់ម៉ាស៊ីនចំណុះ ៤,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២១២សេះ និងកម្លាំងបង្វិល ៣៧៣ញូតុនម៉ែត្រ ប្រើប៉ុងពីរ និងប្រអប់លេខអូតូ ៤វគ្គ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់