• 2021-06-16 02:44:44
  • ផលិតផលថ្មី

មិនបាច់ចុច Keyboard នាំហត់នោះទេ ប្រើ Khmer ASR សរសេរអត្ថបទប្រើត្រឹមសំឡេង

  • 2021-06-16 02:44:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើងដឹងហើយថា ដើម្បីបានឯកសារមួយសន្លឹកៗត្រូវវាយឯកសារលើ Keyboard មិនចេះតិចនាទីនោះទេ ប៉ុន្ដែជាមួយ Khmer ASR ដែលជាកម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ នឹងចូលមកជំនួសដៃអ្នកប្រើបញ្ជាដោយសំឡេងដើម្បីសរសេរឯកសារនានា។

របៀបប្រើប្រាស់មានពីរមុខងារ ទី១គឺមុខងារ បំប្លែងសំឡេងនិយាយ ប្រើសម្រាប់បម្លែងសំឡេងទៅជាអត្ថបទ និងមួយទៀតគឺ បំប្លែងឯកសារសំឡេង ប្រើសម្រាប់ បម្លែងពី file សំឡេង ទៅជាអត្ថបទ។

ដើម្បីកាន់តែច្បាស់បន្ថែម សូមទស្សនារបៀបប្រើប្រាស់នៅខាងក្រោម៖

របៀបបំម្លែងសំឡេងនិយាយ

បំប្លែងឯកសារសំឡេង

កម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ ឬ Khmer Automatic Speech Recognition (Khmer ASR) គឺជាកម្មវិធីទូរសព្ទ ប្រើប្រាស់បច្ចេកវិទ្យាទំនើប AI និងវិធីសាស្ត្រថ្មីៗ ដើម្បីបម្លែងសំឡេងទៅជាអត្ថបទ ដែលមានលក្ខណៈស្មុគ្រស្មាញ។

គួរបញ្ជាក់ថា Khmer ASR បង្កើតឡើងទាំងស្រុងដោយក្រុមអ្នកស្រាវជ្រាវវ័យក្មេង របស់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

អ្នកអាចទាញយកកម្មវិធីនេះទៅប្រើប្រាស់បានទាំង iOS និង Android ដោយគ្រាន់តែចូលទៅកាន់ App Store និង Play Store រួចស្វែងរកកម្មវិធី Khmer ASR និងទាញយកជាការស្រេច៕

អត្ថបទ៖ កុសល

មតិយោបល់