• 2021-06-15 06:09:16
  • ព័ត៌មាន

មុខងារ Facebook Messenger Rooms នៅលើ Android អាចឱ្យគេលួចមើលរូបភាពបាន!

  • 2021-06-15 06:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាបានរកឃើញពី ភាពចន្លោះប្រហោងរបស់មុខងារ Messenger Rooms ដែលអាចឱ្យជនខិលខូចចូលទៅមើលរូបភាពនៅក្នុងទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android បើទោះបីជាវាមានប្រើប្រព័ន្ធសុវត្ថិភាពការពារដូចជាលេខសម្ងាត់ ឬប្រព័ន្ធជីវមាត្រក៏ដោយ ប្រសិនបើពួកគេកំពុងតែកាន់កាប់ទូរសព្ទនេះ។

ដើម្បីអាចចូលទៅក្នុងទូរសព្ទរបស់ជនរងគ្រោះបាន ជាដំបូងជនខិលខូចត្រូវធ្វើការជូនដំណឹងឱ្យចូលរួមកម្មវិធី Messenger Rooms។ ប៉ុន្តែនៅពេលដែលពួកគេទទួលបានការតេចូលហើយនោះ ពួកគេអាចចុចនៅលើប៊ូតុងផ្ញើសារ ដែលអាចឱ្យពួកគេចូលទៅមើលរូបភាពនិងវីដេអូទាំងអស់ដែលមាននៅក្នុងទូរសព្ទ។

បើទោះបីជាការជ្រៀតចូលនេះអាចពិបាកនឹងកើតឡើងដោយសារតែវាតម្រូវឱ្យជនខិលខូចកាន់កាប់ទូរសព្ទរបស់លោកអ្នកក្ដី ប៉ុន្តែប្រសិនបើជនខិលខូចគឺជាអ្នកធ្វើការ ឬជាអ្នករស់នៅជាមួយលោកអ្នកផងនោះ ពួកគេអាចប្រើវិធីនេះដើម្បីចូលទៅមើលរូបភាពឬវីដេអូដែលមាននៅក្នុងទូរសព្ទរបស់លោកអ្នកបាន។ ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពកម្មវិធី Messenger ឱ្យបានឆាប់រហ័ស៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់