• 2021-06-15 03:43:02
  • ព័ត៌មាន

Mercedes-Maybach GLS 600 បង្ហាញខ្លួននៅវៀតណាម ឯតម្លៃវិញញាក់សាច់!

  • 2021-06-15 03:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ កំពូលរថយន្ត SUV ប្រណីត Mercedes-Maybach GLS 600 ស៊េរីថ្មី ត្រូវបាននាំចូលដោយឈ្មួញឯកជននៅក្នុងប្រទេសវៀតណាម ដោយរថយន្តនោះមានពណ៌សលាយប្រផេះ ខណៈដែលតម្លៃរបស់វាគឺ ១៧ពាន់លានដុង ឬប្រហែលខ្ទង់ ៧៤ម៉ឺនដុល្លារឯណោះ។

ថ្វីបើផលិតផ្អែកតាមរថយន្ត Mercedes-Benz GLS ប៉ុន្តែ Maybach GLS 600 4MATIC បានកែកុនលើប៉ាណាមុខ, បំពាក់យ៉ាន់ទំហំ ២២អ៊ីញ និងមាន Option យ៉ាន់ Forged Alloy ទំហំ ២៣អ៊ីញ ព្រមទាំង ពណ៌តួខ្លួន២ពណ៌លាយគ្នា ថែមទៀតផង។

អ្វីដែលពិសេសខ្លាំងបំផុតនោះគឺ ការបំពាក់កៅអីតែ ៤ ប៉ុណ្ណោះនៅកាប៊ីនខាងក្នុង។ កៅអីទាំង២ខាងក្រោយ ជាកៅអីធំ មានតាប្លូនៅចំកណ្តាលមួយ ហើយមានមុខងារកម្តៅ បញ្ចេញខ្យល់ និងម៉ាស្សា មួយកំប្លេតែម្តង។ ក្រៅពីនោះមានដូចជា ប្រព័ន្ធសំឡេង Burmester 3D និងអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ។

Maybach GLS 600 4MATIC ប្រើម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 ដែលមានកម្លាំង ៥៥០សេះ ដំណើរការជាមួយប្រព័ន្ធ EQ Boost ដែលអាចបង្កើតកម្លាំងបាន ២១សេះបន្ថែមទៀត។ SUV ខ្នាតធំនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៨វិនាទី។ ដោយសារតែគេផ្តោតខ្លាំងលើផាសុកភាព ដូច្នេះវាក៏មានបំពាក់នូវប្រព័ន្ធបូម E-Active Body Control ផងដែរ។

គួរឲ្យដឹងថា រថយន្តនេះត្រូវបានដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិក ក្នុងតម្លៃចាប់ពី ១៦០ ៥០០ដុល្លារ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់