• 2021-06-15 02:28:06
  • ហាងឆេងផលិតផល

ឡាន Corolla Cross 2021 កំពុងលក់នៅខ្មែរពេលនេះ ធ្លាក់ថ្លៃអស់ ៣ពាន់ដុល្លារ

  • 2021-06-15 02:28:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Corolla Cross ជារថយន្ត SUV ដំបូងរបស់ Toyota និងជាម៉ូឌែលចុងក្រោយឆ្នាំ២០២១ ដែលបានប្រកាសចេញលក់នៅលើទីផ្សារប្រទេសក្ពុជានៅក្នុងខែមករាដើមឆ្នាំ២០២០។ Corolla Cross នេះត្រូវបានផលិតឡើងដោយរួមបញ្ចូលគ្នានៃរថយន្ត Corolla និងរថយន្តSUV។ ដោយចេញលក់នៅកម្ពុជាដំបូងមានតម្លៃ ៤ ៩៩០០ដុល្លារ។

រថយន្ត Corolla Cross បំពាក់នូវបច្ចេកវិទ្យាចុងក្រោយឈ្មោះ TNGA (Toyota New Generation Architecture) ដោយផ្តល់នូវភាពរឹងមាំនិងសុវត្ថិភាពខ្ពស់។ ក្រៅពីបច្ចេកវិទ្យា TNGA រថយន្តជំនាន់ចុងក្រោយលក្ខណៈគ្រួសារនេះបានបន្ថែមនូវប្រព័ន្ធសុវត្ថិភាពជំនាន់ចុងក្រោយ ដែលជាកញ្ចប់សុវត្ថិភាព TSS (Toyota Safety Sense) មានមុខងារ៤គឺ៖ ១.ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់និងចាប់ហ្វ្រាំងស្វ័យប្រវត្តិ ២.ប្រព័ន្ធបន្ថែមនិងបន្ថយល្បឿនស្វ័យប្រវត្តិតាមរថយន្តខាងមុខ ៣. ផ្តល់រក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ ៤. ទំលាក់ភ្លើងហ្វាពេលមានរថយន្តបើកមកបញ្រ្ចាសទិស។

រូបរាងខាងក្នុងរបស់រថយន្តនេះ មានអេក្រង់កំសាន្តជាមួយបច្ចេកវិជ្ជា Apple Car Play និង Android Auto នៅលើទូរស័ព្ទដៃដើម្បីសម្រួលការបង្ហាញផែនទី និងមានប្រព័ន្ធកំសាន្តឈានមុខផ្សេងៗទៀត។ កំពុងលក់នៅលើទីផ្សារប្រទេសកម្ពុជា Toyota Corolla Cross ម៉ូឌែលចុងក្រោយឆ្នាំ២០២១ មានតម្លៃខ្ទង់ ៤៦ ៩០០ដុល្លារ (ធ្លាក់ថ្លៃអស់ ៣ ០០០ដុល្លារ)

Toyota Corolla Cross ២០២១ ក៍មានប្រព័ន្ធសុវត្ថិភាពផ្សេងដូចជា VSC & TRC, ABS, EBD, BA, VSC ជំនួយពេលឡើងនិងចុះចំណោទ។ រថយន្តនេះមានបំពាក់សិនស័រជំនួយមុខក្រោយធ្វើការស្របគ្នាជាមួយកាម៉េរានៅលើកញ្ចក់ចំហៀងមើលក្រោយមានសញ្ញាបង្ហាញឧបសគ្គពេលវាជែង។ រថយន្ត Corolla Cross ប្រើប្រាស់នូវបច្ចេកវិទ្យាកង់មុខមានពេលឧបសគ្គ (front-wheel drive) ជាមួយនឹងម៉ាស៊ីនទំហំស៊ីឡាំង1.8L ផលិតកម្លាំងសេសបានរហូតដល់140សេស៕

អត្ថបទ៖ ម៉េងងី

មតិយោបល់