• 2021-06-14 08:32:18
  • ព័ត៌មាន

​ឥទ្ធិពល​ ​Elon Musk បង្ហើប​រឿងនេះ​ភ្លាម​ Bitcoin ​ហក់​ឡើងស្រឺតៗច្រើនជាង១០%

  • 2021-06-14 08:32:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សៅរ៍ចុង​​សប្ដាហ៍​កន្លង​ទៅ​រហូត​មក​ដល់​ម៉ោង​នេះ​ ​តម្លៃ​ទីផ្សាររូបិយបណ្ណឌីជីថល Bitcoin ​ហក់ឡើងស្រឺតៗដល់ 10.2% គិតជាលេខគឺ $38,903.23 ទិន្នន័យបានពី Coindesk ។

Tesla នឹងទទួលយក Bitcoin ម្ដងទៀត

គេកត់សម្គាល់ឃើញបែបនេះបន្ទាប់ពីលោក Elon Musk បង្ហោះសារកាលពីថ្ងៃអាទិត្យបង្ហើបថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នឹង​ទទួលយកការទូទាត់រូបិយបណ្ណឌីជីថល Bitcoin នេះម្ដងទៀតដោយលើកហេតុផលថា៖ «បើគិតលើចំណុចវិជ្ជមាន អ្នកជីករ៉ែ (miner) មិនសុទ្ធតែអាក្រក់ប៉ះពាល់បរិស្ថាន ពួកគេក៏មានហេតុផលដែលអាចធ្វើឲ្យប្រសើរឡើងជិត ៥០% ឯណោះនៃថាមពលកកើតឡើងវិញឬថាមពលស្អាត ហើយរឿងនេះគេនឹងយកទៅជជែកវែកញែកនៅថ្ងៃអនាគត។»

​បើអ្នកយកពាក្យខ្លីៗខាងលើនោះមកគិតម្ដងទៀត ហាក់បីដូចបង្កប់នូវគំនិតសុទិដ្ឋិនិយម។ យ៉ាងណាមិញលោក Elon Musk មិនបានរៀបរាប់ពីហេតុផលវិទ្យាសាស្ត្រ ឬលើកអំណះអំណាងណាមួយមកបញ្ចាក់ពីសកម្មភាពរបស់ miner ថាតើគេធ្វើយ៉ាងណាទើបកើតចេញជា clean energy បាននោះទេ? បើឥឡូវនេះ ទាំងអ្នកស្រាវជ្រាវផ្នែកបរិស្ថាន និងលោកBil Gate ក៏ធ្លាប់លើកឡើងស្រដៀងគ្នា ការជីករ៉ែរកលុយអេឡិចត្រូនិចប្រើប្រាស់ថាមពលអគ្គិសនីច្រើនខ្លាំងណាស់។

ម្យ៉ាងវិញទៀត លោក Elon Musk ខ្លួនឯងក៏ធ្លាប់លើកឡើងចំៗម្ដងដែរ កាលពីខែកុម្ភៈកន្លងទៅ លើកហេតុផលថា ការជីករ៉ែរកលុយអេឡិចត្រូនិចមួយនេះប៉ះពាល់បរិស្ថានខ្លាំងណាស់ ព្រោះតែប្រើប្រាស់ថាមពលអគ្គិសនីច្រើនលើសលុប។

Dogcoin

រំឮកផងដែរថា នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តអគ្គិសនី Tesla រូបនេះធ្លាប់ប្រកាសបានទិញរូបិយបណ្ណឌីជីថល Bitcoin ប្រមាណ ១,៥ ពាន់លានដុល្លារ ដើម្បីបម្រើឱ្យការទូទាត់សាច់ប្រាក់ធ្វើឱ្យពេលនោះ តម្លៃទីផ្សារ Bitcoin សម្រុកឡើងថ្លៃឥតឈប់ឈរកាលពីដើមឆ្នាំ ២០២១ ក្រោយមកក៏ដកខ្លួនទៅវិញបង្កើតបាន Dogcoin មួយថ្មីសន្លាងដែលកំពុងតែមានពេញនិយមពីសំណាក់អ្នកតាមដានវិស័យ Crypto ៕

ប្រភព៖ CNBC ប្រែ​សម្រួល៖ រក្សា

មតិយោបល់