• 2021-06-14 03:40:32
  • ព័ត៌មាន

ធ្លាប់តែគេ troll ពេលនេះ Apple ធ្វើវីដេអូបាញ់កុំព្យូទ័រវិញ មើលហើយអស់សំណើច

  • 2021-06-14 03:40:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលអ្នកដឹងហើយមានក្រុមហ៊ុនមិនតិចនោះទេ ធ្លាប់ផ្សាយពាណិជ្ជកម្មបង្អាប់(ដុត) Apple ទាំងក្រុមហ៊ុនស្មាតហ្វូននិងកុំព្យូទ័រ ប៉ុន្ដែពេលនេះ Apple បញ្ចេញពាណិជ្ជកម្មពី iPad ត្រឹម ១នាទីបង្អាប់អ្នកប្រើកុំព្យូទ័រវិញម្ដង។

ក្នុងវីដេអូផ្សាយពាណិជ្ជកម្មនេះ Apple តម្រង់មុខព្រួញទៅលើ ល្បឿនអ៊ីនធឺណិត របៀបលេងហ្គេម ការប្រើប្រាស់វីដេអូខល និងការគ្រប់គ្រងខ្សែភ្លើង (cable management) នៅលើ iPad របស់ខ្លួន ដែលបានយកឈ្នះកុំព្យូទ័រយ៉ាងងាយស្រួល។

ដែល iPad អាចយកឈ្នះកុំព្យូទ័រយ៉ាងងាយស្រួល ព្រោះអី iPad ជំនាន់ថ្មីបំពាក់សេវា 5G មានល្បឿនអ៊ីនធឺណិតលឿន ផ្ដល់ភាពងាយស្រួលក្នុងការលេងហ្គេម និងគ្មានខ្សែភ្លើងរញ៉េរញ៉ៃច្រើននោះទេ ទាំងការភ្ជាប់ Mouse ឬ Keyboard។

ក្រៅពីនេះ គួរដឹងថា iPad ក៏បានយកឈ្នះទៅលើល្បឿន ដោយ iPad ជំនាន់ថ្មីប្រើឈីប M1 មាន CPU 8-core ប្រើ RAM 16GB ទំហំផ្ទុក 2TB បានយកឈ្នះ MacBook Pro, MacBook Air, Mac mini ដែលចេញឆ្នាំ២០២០ និង Macbook ដែលចេញឆ្នាំ២០១៩ ផងដែរ នៅលើ កម្មវិធីតេសល្បឿន Geekbench 5។

ចង់ដឹង Apple យក iPad ខ្លួន ដុតកុំព្យូទ័រខ្លាំងប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ កុសល

មតិយោបល់