• 2021-06-14 01:54:00
  • ហាងឆេងផលិតផល

ប៉ុណ្ណឹងមេចដែរ! តម្លៃ Scoopy Smart Key ឆ្នាំ២០២១ លក់តាមហាងពេលនេះ

  • 2021-06-14 01:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពុងមានលក់នៅលើទីផ្សារប្រទេសកម្ពុជាជាច្រើនខែ ប៉ុន្តែម៉ូតូ Honda Scoopy ឆ្នាំ២០២១ នៅតែមានទីផ្សារមិនចាញ់ម៉ូតូស៊េរីផ្សេងឡើយ។ ត្បិតការលក់មានសភាពស្ងាត់ តែបើនិយាយពីតម្លៃវិញ Scoopy Smart Key ឆ្នាំ២០២១ នេះនៅមានតម្លៃមិនសូវធ្លាក់ច្រើនឡើយ។

ម៉ូតូដែលមាននការឌីហ្សាញថ្មីជាច្រើនមើលទៅកាន់តែមានភាពទាន់សម័យ ដែលប្រើម៉ាស៊ីន eSP កម្លាំង ១១០សេសេជំនាន់ថ្មីនេះ តាមប្រភពពីហាងមួយចំនួននៅភ្នំពេញបានប្រាប់ថាបច្ចុប្បន្នហាងលក់ចេញក្នុងតម្លៃប្រមាណជា ២ ៦០០ដុល្លារជាង (តម្លៃអាចខុសគ្នាតិចតួតនៅតាមហាង)។

Scoopy Smart Key ២០២១ ប្រើម៉ាស៊ីនជំនាន់ថ្មី ជាមួយប្រព័ន្ធប៊ិចសាំង PGM-Fi ហើយមានកម្រិតស៊ីសាំង ៥៥គីឡូម៉ែត្រ/លីត្រ និងមានធុងសាំងចំណុះ ៤,២លីត្រ។ វាមានមុខងារ Idling Stop System, រន្ធសាកថ្មទូរសព្ទ, ឃ្លុបក្រោមកែបចំណុះ ១៥,៤លីត្រ, កុងទ័រ Analog លាយឌីជីថល និង យ៉ាន់ Alloy ទំហំ១២អ៊ីញ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់