• 2021-06-11 04:18:45
  • ព័ត៌មាន

ភីក​អាប់ Maxus T60 មិនត្រឹម​តែ​មានតម្លៃសមរម្យ ប៉ុន្តែអាចបន្ថែមគ្រឿងតុបតែងកាន់តែទាក់ទាញ

  • 2021-06-11 04:18:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការច្នៃប្រឌិតដោយបន្ថែមគ្រឿងតុបតែងពិតជាមានប្រជាប្រិយភាពខ្លាំងណាស់នាពេលបច្ចុប្បន្ននេះ។ មនុស្សភាគច្រើនធ្វើអ្វីៗតាមតម្រូវការ និងចំណង់ចំនូលចិត្តតាមដែលអាចធ្វើទៅបានដូចជា តុបតែងទូរស័ព្ទ ផ្ទះ និងប្រាកដណាស់គឺយានជំនិះរបស់ពួកគេ។

សព្វថ្ងៃនេះមានរថយន្តភីកអាប់ខុសៗគ្នាជាច្រើននៅទីផ្សារ ហើយមនុស្សម្នារបានចាប់ផ្តើមកែប្រែរថយន្តទាំង​នោះ និងលេងស្ទីលឱ្យសមស្របតាមគោលបំណងជាក់លាក់របស់ខ្លួន។ ការច្នៃប្រឌិតខ្លះត្រូវបានប្រកួតប្រជែងក្នុងការបើកបរលើផ្លូវប្រភេទ off-road អ្នកខ្លះគ្រាន់តែចង់កែច្នៃឱ្យមើលទៅបន្ថែមនូវភាពស្រស់ស្អាត និងខ្លះទៀតបង្ហាញពីគោលបំណងនៃធ្វើដំណើរ ឬ គោលដៅការងារផ្សេងៗ។

មានគ្រឿងតុបតែងរថយន្តជាច្រើនដែលអ្នកអាចបំពាក់បន្ថែមបានដើម្បីធ្វើឱ្យរថយន្តភីកអាប់របស់អ្នកកាន់តែប្លែក។ ឥឡូវនេះរថយន្ត Maxus T60 បានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញបំណងឱ្យម្ចាស់របស់វាជាមួយនឹងតម្លៃយ៉ាងសមរម្យចាប់ផ្តើមពី $29,990 ប៉ុណ្ណោះ។

ការច្នៃប្រឌិត និងបំពាក់គ្រឿងតុបតែងដ៏អស្ចារ្យដែលអ្នកនឹងឃើញនៅលើរថយន្ត Maxus T60 គឺជាការបង្កើនកម្ពស់រថយន្តឱ្យខ្ពស់បន្ថែមទៀត។ សម្រាប់ការតុបតែងរថយន្ត Maxus T60 ដើម្បី​ធ្វើ​ឲ្យ​ខ្ពស់នេះ គឺ​ជាការ​​ប្តូរសំបកកង់ស្តង់ដារឲ្យកាន់តែខ្ពស់ ហើយវាបានបន្ថែមនូវការច្នៃប្រឌិតផ្នែកខាងមុខដោយប្តូរនូវប៉ាណាមុខពណ៌ខ្មៅ និងកាងមុខយ៉ាងមានអំណាចអមដោយមានភ្លើងបន្ថែម ព្រមទាំងថែមនូវរបាក្រោយផងដែរ ដើម្បីបន្ថែមនូវភាពទាក់ទាញឲ្យ​បានមួយកម្រិតទៀត។

រថយន្ត Maxus T60 គឺជារថយន្តប្រភេទភីកអាប់មួយដែលអាចផ្តល់នូវការតុបតែងដ៏អស្ចារ្យ និងបង្ហាញពីគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនយ៉ាងពេញចិត្ត។ Maxus ក៏បានផ្តល់ជូននូវប្រម៉ូសិនពិសេសគឺ បន្ថែមនូវប៉ាណាមុខដោយឥតគិតថ្លៃដល់អតិថិជនរបស់ខ្លួនដែលបានទិញរថយន្ត Maxus T60 ដូច្នេះអតិថិជនទាំងអស់ អាចចាប់ផ្តើមផ្លាស់ប្តូរស្ទីលតាមការជ្រើសរើសរបស់ខ្លួន ដើម្បីឱ្យមើលទៅមានភាពទាក់ទាញ និងមើលទៅកាន់តែស្រស់ស្អាតសម្រាប់ការបើកបរគ្រប់ស្ថានភាពផ្លូវ ជាពិសេសនោះគឺនៅរដូវវស្សានេះ។

រថយន្ត Maxus T60 ត្រូវបានបំពាក់ដោយបច្ចេកវិទ្យារបស់អឺរ៉ុបនៃម៉ាស៊ីនម៉ាស៊ូតតួបូចំណុះ 2.8T ផ្តល់នូវកម្លាំងខ្លាំង។ រថយន្ត Maxus T60 មាន២ជម្រើសដូចជា ប៉ុង១ (4 × 2) និង ប៉ុង២ (4 × 4) ដែលសាកសមសម្រាប់វិស័យកសិកម្ម និងវិស័យផ្សេងៗទៀតនៃការប្រកបអាជីវកម្ម ស្រប​ពេល​ដែល​ទំហំរបស់រថយន្ត​ពិតជាពេញលេញនៅក្នុងថ្នាក់នៃ​រថយន្ត​ប្រភេទ​នេះ ហើយ Maxus T60 ផ្តល់នូវសមត្ថភាពខ្ពស់ក្នុងដឹកទំនិញ ផ្ទុកសម្ភារៈ ថាមពលអូសទាញ និងការបើកបរនៅក្នុងជម្រៅទឹកជ្រៅបានយ៉ាងអាស្ចារ្យ។ ចំណុចទាំងអស់នេះហើយបានបង្ហាញថារថយន្ត Maxus T60 ពិតជាមានសមត្ថភាពខ្ពស់អាចឆ្លើយតបទៅនឹងតម្រូវការផ្សេងៗគ្នាសម្រាប់លោកអ្នក។

ដោយសារម្ចាស់រថយន្តភីកអាប់ជាច្រើនបានចំណាយពេលវេលា និងថវិការជាច្រើនដើម្បីធ្វើឱ្យរថយន្តរបស់ពួកគេមានលក្ខណៈបែបផ្ទាល់ខ្លួន និងច្នៃប្រឌិតរថយន្តទៅជាអ្វីដែលប្លែកនិងអស្ចារ្យ។ ដូច្នេះរថយន្ត Maxus T60 គឺជារថយន្តភីកអាប់មួយដែលមានភាពងាយស្រួលក្នុងបន្ថែមគ្រឿងតុបតែងប្តូរតាមចំណង់ចំនូលចិត្តរបស់អ្នក និងមានដំណើរការល្អក្នុងការប្រើប្រាស់គ្រប់កាលៈទេសៈ អមជាមួយនឹងយ៉ាងតម្លៃសមរម្យ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់