• 2021-06-11 07:34:40
  • ព័ត៌មាន

តាមដានឱ្យជាប់ទើបដឹង Android ចម្លងមុខងារ​ទាំង ៦ នេះពី iOS

  • 2021-06-11 07:34:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពិភពរស់នៅ វប្បធម៌ប្រទេសសម្បូរបែប តែងហូរហៀរដល់ប្រទេសជិតខាង ហើយក្នុងពិភពបច្ចេកវិទ្យា ក៏មិនខុសគ្នាប៉ុន្មានដែរ ដោយមុខងារលើ iOS ពិសេសៗទាំង ៦នេះ ត្រូវបាន Android យកទៅប្រើលើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន។

១. Gestures មុខងារផ្លូវកាត់ ដោយគ្រវាសដៃ ដើម្បីទៅផ្ទាំង Home screen ឬត្រលប់ទៅកម្មវិធីដទៃ។ Apple ចាប់ផ្ដើមប្រើមុខងារនេះលើ iPhone X ក្រោយមកទើបឃើញ ស្មាតហ្វូន Android ជាច្រើនបានច្នៃមុខងារនេះយកទៅប្រើដូចគ្នា។

២. Emoji Keyboard ក្រុមហ៊ុន Apple បញ្ចេញ Emoji keyboard នៅឆ្នាំ២០១១។ ក្រោយមក នៅឆ្នាំ២០១៣ Android ក៏បានបញ្ចេញក្ដារចុច emoji លើប្រព័ន្ធប្រតិបត្តការខ្លួនផងដែរ។

៣. មុខងារ Screen Recording ត្រូវបាន Built-in លើ iOS 11 មកស្រាប់ក្នុង ឆ្នាំ២០១៧។ ចំណែកឯស្ដុកដើមរបស់ Android ទើបមានមុខងារនេះ នៅឆ្នាំ២០២០ លើ Android 11។ គួរបញ្ជាក់ថា យើងនិយាយពីស្ដុកដើម មិនសំដៅ One UI ឬ Android ដែលត្រូវបានក្រុមហ៊ុនទូរសព្ទយកទៅច្នៃបន្ថែមនោះឡើយ។

៤. សញ្ញាចុចមូលនៅផ្នែកខាងលើនៃអេក្រង់ Apple ប្រើវាលើ iOS 14 ដើម្បីសម្គាល់ថាកម្មវិធីណាមួយ កំពុងប្រើកាមេរ៉ា ឬម៉ៃក្រូហ្វូន។ Android នឹងប្រើវាលើ Android 12 របស់ខ្លួន។

៥. មុខងារ AirDrop សម្រាប់ចែករំលែក file ផ្សេងៗ ឬរូបថត/វីដេអូ ទៅកាន់ឧបករណ៍ Apple ដទៃក្នុងល្បឿនលឿន។ Android ក៏បានបញ្ចេញមុខងារស្រដៀងគ្នា មានឈ្មោះថា Nearby Sharing ដោយប្រើ Bluetooth ផងដែរ។

៦. មុខងារ 3D Facial Recognition ប្រើដើម្បីសម្គាល់ផ្ទៃមុខក្នុងទម្រង់ 3D ដែលមានដំបូងលើ iPhone X។ Apple ប្រើវាដើម្បីផលិត Animoji អាចត្រាប់តាមចលនានិងមុខមាត់របស់មនុស្ស វាក៏ប្រើសម្រាប់ ស្គេនដោះសោផងដែរ។ ក្រោយមក ស្មាតហ្វូន Android ជាច្រើនក៏បានច្នៃមុខងារនេះ ដើម្បីផលិត Emoji មានចលនាជាច្រើន។

ប្រភព៖ idropnews ប្រែ​សម្រួល៖ កុសល

មតិយោបល់