• 2021-06-11 02:16:23
  • ព័ត៌មាន

សោកស្តាយ! Nissan នឹងបញ្ចប់ជីវិតភីកអាប់ Navara នៅអឺរ៉ុប ឆ្នាំក្រោយ

  • 2021-06-11 02:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Nissan នឹងបិទរោងចក្ររបស់ខ្លួននៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ នៅដំណាច់ឆ្នាំនេះ ហើយបានប្រកាសថា ខ្លួនក៏នឹងឈប់ផលិតរថយន្តភីកអាប់ Navara ដែលផលិតនៅក្នុងរោងចក្រនោះផងដែរ។

គួរឲ្យដឹងថា Navara ជំនាន់ចុងក្រោយបង្អស់ បានបង្ហាញខ្លួនតាំងពីឆ្នាំ ២០១៤ មកម្ល៉េស ហើយកាលពីឆ្នាំមុនវាទើបតែទទួលបានការអាប់ដេតជាច្រើនផងដែរ។ ទោះជាយ៉ាងណា ចំនួនលក់ឡានថយចុះខ្លាំងនៅអឺរ៉ុប ជាមូលហេតុបណ្តាលឲ្យមានការបញ្ចប់ជីវិតភីកអាប់នេះ។

ក្រុមហ៊ុន Nissan បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការផលិតរថយន្ត Nissan Navara សម្រាប់ទីផ្សារអឺរ៉ុបនាពេលបច្ចុប្បន្ន នឹងត្រូវបញ្ចប់នៅពេលដែលរោងចក្រ Barcelona របស់យើងបិទនៅខែធ្នូ ឆ្នាំ ២០២១ ហើយការលក់នឹងបញ្ចប់នៅឆ្នាំ ២០២២"។

បើទោះបីជា Nissan Navara នឹងចាកចេញពីទីផ្សារអឺរ៉ុបក្តី ប៉ុន្តែវានៅតែត្រូវបានផលិតនៅក្នុងប្រទេសថៃ ហើយនាំចេញទៅកាន់ទីផ្សារជាច្រើនផ្សេងទៀត រួមទាំងប្រទេសអូស្ត្រាលីផងដែរ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់