• 2021-06-11 02:07:39
  • ហាងឆេងផលិតផល

បន្តធ្លាក់ថ្លៃ! Honda PCX 160 ស៊េរី២០២១ លក់តាមហាងពេលនេះ

  • 2021-06-11 02:07:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda PCX 160 ស៊េរី២០២១ នៅតែជាជម្រើសសម្រាប់អ្នកនិយមជិះប្រភេទម៉ូតូលេខអូតូមានរាងធំកម្លាំងខ្លាំង និងត្រូវចិត្តអ្នកជិះបានគ្រប់វ័យ។ PCX 160 ឆ្នាំ២០២១ ចេញលក់នៅខ្មែរដំបូងមានតម្លៃជាង ៥ពាន់ដុល្លារ នៅតាមហាងមួយចំនួន។

Honda PCX160 បំពាក់ម៉ាស៊ីន eSP+ ថ្មី ទំហំ ១ស៊ីឡាំង មានធុងទឹកស្អំ ប្រើប៊ិចសាំង Fi មានកម្លាំង ១៦០សេសេ។ PCX160 មានឃ្លុបក្រោមកែបចំណុះ ៣០លីត្រ។ បើនិយាយពីកម្រិតស៊ីសាំងវិញ គឺ ៥៣,៥គីឡូម៉ែត្រ/លីត្រ។

ម៉ូតូពេញនិយមមួយនេះ កំពុងលក់នៅតាមហាង មានជម្រើស ៤ ពណ៌ គឺ ស, ក្រហម, ទឹកប្រាក់ និង ខ្មៅ។ សម្រាប់តម្លៃវិញមានការធ្លាក់ចុះច្រើនបើធៀបជាមួយអំឡុងពេលចូលឆ្នាំខ្មែរ បច្ចុប្បន្នដាក់លក់ខ្ទង់ ៤ ៤០០ដុល្លារ (តម្លៃនេះអាចខុសគ្នាតិចតួចនៅតាមហាង)។

ម៉ូតូ Honda PCX 160 ស៊េរីឆ្នាំ២០២១ បានផ្លាស់ប្តូរការឌីហ្សាញច្រើន ដោយក្នុងនោះមានបំពាក់ចង្កៀងមុខ LED, ភ្លើងបំភ្លឺពេលថ្ងៃ LED, របាំងការពារខ្យល់ធំ, ចង្កៀងក្រោយរាងអក្សរ X ឌីហ្សាញបែប 3D, កែប២ជាន់, បូមក្រោយថ្មី, កុងទ័រ LED ថ្មី ចែកចេញជា ៣ផ្នែក, រន្ធសាកភ្លើង USB Type-C និង ប្រព័ន្ធ Smartkey៕

អត្ថបទ៖ ម៉េងងី

មតិយោបល់