• 2021-06-11 02:04:40
  • ព័ត៌មាន

ផ្លូវការហើយ! នេះនែកតម្លៃ និងកម្លាំងម៉ាស៊ីន ភីកអាប់ Ford F-150 Raptor ឆ្នាំ២០២១

  • 2021-06-11 02:04:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលដែលក្រុមហ៊ុន Ford បានប្រកាសចេញរថយន្តភីកអាប់ F-150 Raptor ស៊េរីឆ្នាំ២០២១ កាលពីដើមឆ្នាំកន្លងទៅនេះ វាបាននិយាយថា នឹងអាប់ដេតម៉ាស៊ីនចំណុះ ៣,៥លីត្រ EcoBoost ទំហំ ៦ស៊ីឡាំង របស់វាឲ្យខ្លាំងជាងមុន ហើយមិនបានបង្ហាញពីកម្លាំងពិតប្រាកដរបស់វាឡើយ។

ដោយឡែក ឥឡូវនេះ Ford បានបញ្ជាក់ហើយថា Ford F-150 Raptor ឆ្នាំ២០២១ នៅតែបន្តមានកម្លាំង ៤៥០សេះ និងកម្លាំងបង្វិល ៦៩១ញូតុនម៉ែត្រដដែល មិនខុសពីស៊េរីមុនឡើយ។

ទោះជាយ៉ាងណាក៏ដោយ Ford ក៏បានបញ្ជាក់ដែរថា នឹងចេញម៉ូដែល Raptor R នៅក្នុងឆ្នាំ២០២២ ដែលកែម៉ាស៊ីនចំណុះ ៥,២លីត្រ Supercharged ទំហំ ៨ស៊ីឡាំង កម្លាំង ៧៦០សេះ និងកម្លាំងបង្វិល ៨៤៧ញូតុនម៉ែត្រ ដែលមានលើ Mustang Shelby GT500 មកប្រើ ដើម្បីប្រជែងជាមួយ RAM 1500 TRX។

ក្រៅពីការបង្ហាញអំពីកម្លាំងម៉ាស៊ីន ក្រុមហ៊ុន Ford ក៏បានឲ្យដឹងពីតម្លៃរបស់វាផងដែរ ដោយ F-150 Raptor ឆ្នាំ២០២១ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៦៥ ៨៤០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

អ្វីដែលពិសេសនោះគឺ ភីកអាប់នេះបានបំពាក់បច្ចេកវិទ្យាថ្មីៗជាច្រើន ដើម្បីជួយដល់ការបើកបរ Off-road ដោយក្នុងនោះមានប្រព័ន្ធ Terrain Management System ថ្មី ជាមួយមុខងារបើកបរ ៧ម៉ូដ គឺ Slippery, Tow/Haul, Sport, Normal, Off-Road, Baja និង Rock Crawl បូករួមទាំងមុខងារពិសេសថ្មីមួយទៀតហៅថា Trail 1-Pedal Drive ដែលជួយក្នុងស្ថានភាព Off-road ពិបាកៗបំផុត។

ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៃរថយន្តភីកអាប់ ក្រុមហ៊ុន Ford បានផ្តល់ជម្រើសសម្បកកង់ ទំហំ ៣៥ និង ៣៧អ៊ីញ ចេញពីរោងចក្រ ដែលធំបំផុតសម្រាប់ភីកអាប់ខ្នាតធំ ប្រភេទ light-duty។ ចំពោះសម្បកកង់ទំហំ ៣៧អ៊ីញ នឹងជួយឲ្យវាឈរខ្ពស់ផុតពីដី ១៣,១អ៊ីញ ឬ ៣៣,២សង់ទីម៉ែត្រ កាន់តែងាយស្រួលសម្រាប់ផ្លូវលំបាកៗ។ ចំពោះប្រព័ន្ធជើងក្រោមវិញ វាបំពាក់បូម Fox Live Valve ថ្មី ទំហំធំបំផុតមិនធ្លាប់មានលើ Raptor៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់