• 2021-06-10 08:52:31
  • ព័ត៌មាន

នាឡិកា Facebook កាមេរ៉ា២គ្រាប់ អេក្រង់ដោះដកបាន នឹងក្លាយជាគូប្រជែងធំរបស់ Apple Watch

  • 2021-06-10 08:52:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook កំពុងធ្វើការលើនាឡិកាវៃឆ្លាត ដោយចំណាយពេលអស់ជាច្រើនខែ ហើយផលិតនេះនឹងក្លាយជាគូប្រកួតរបស់ Apple Watch នេះបើយោងទៅតាម សារព័ត៌មាន The Verge។

ប្រភពដដែលបានបញ្ជាក់ថា នាឡិកាវៃឆ្លាត របស Facebook នឹងមានបំពាក់អេក្រង់ដែលអាចអាចដកចេញបាន (detachable display) រួមទាំងមានកាមេរ៉ាចំនួនពីរ អាចថតរូបឬវីដេអូ សម្រាប់បង្ហោះលើ Facebook, Instagram និង WhatsApp ជាដើម។

ចំពោះកាមេរ៉ាទាំងពីរ មួយគឺប្រើនៅខាងមុខប្រើសម្រាប់វីដេអូខល ទីពីរជាមេរ៉ាមានកម្រិត Full-HD ប្រើសម្រាប់ថតរូប។ កាមេរ៉ាទីពីរ ស្ថិតនៅក្រោមអេក្រង់ ដើម្បីថតគឺត្រូវដកអេក្រង់នាឡិកាចេញពីតួខ្លួនជាមុនសិន។

Facebook smart watch នឹងដំណើរអ៊ីនធឺណិតតាមស៊ីម ដោយវាអាចនឹងប្រើសេវាកម្មជាច្រើនដូចនឹង Facebook ថែមទាំងអាចផ្ញើសារក្នុង Messenger និង WhatsApp បានផងដែរ។ ក្រៅពីនេះ មានការរំពឹងទុកថា វាអាចមានមុខងារតាមដានសុខភាព និងដំណើរការលើ Android។

យ៉ាងណា ខណៈ Apple កំពុងរាំងខ្ទប់ ក្រុមហ៊ុន Facebook ពីការតាមដានទិន្នន័យអ្នកប្រើប្រាស់ នាឡិកាមួយនេះអាចជាការភ័យខ្លាចមួយ ត្បិតវាមានទាំងកាមេរ៉ា និងឧបករណ៍ Mic សម្រាប់ចាប់យកសំឡេង ហើយថែមទាំងប្រព័ន្ធប្រតិបត្តិការគ្រប់គ្រងដោយ Facebook ផ្ទាល់ថែមទៀត វាអាចជាការបារម្ភមួយអំពីសុវត្ថិភាពទិន្នន័យ។

Facebook រំពឹងផងដែរថា ប្រជាជននឹងប្រើនាឡិកាតាមរបៀបដូចគ្នានឹងស្មាតហ្វូន ដើម្បីបញ្ជៀសពីផលិតផល Apple និងការគ្រប់គ្រងពី Google។ Facebook មានបំណងបញ្ចេញនាឡិកាវៃឆ្លាតលើទីផ្សារ អំឡុងត្រីមាសទី៣នេះ ដោយតម្លៃលក់ប្រមាណជា ៤០០ ដុល្លារ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់