• 2021-06-10 07:22:55
  • ព័ត៌មាន

ដង្ហើមថ្មីរបស់ Huawei ទើបប្រកាសចេញ១អាទិត្យ មានអ្នកគាំទ្ររាប់លាននាក់

  • 2021-06-10 07:22:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HarmonyOS 2 ហាក់ជោគជ័យលឿនរហ័ស ដោយមានអ្នកអាប់ឌែតប្រើប្រាស់នៅ ប្រទេសចិន ប្រមាណជា ១០លាននាក់ ក្នុងអំឡុងពេលទើបប្រកាសចេញជាផ្លូវការបានមួយអាទិត្យ។ នេះបើយោងទៅតាម active devices ដែលកំពុងប្រើ OS នេះ។

ដើម្បីបញ្ជាក់ពីលទ្ធផលជាទីគាប់ចិត្តនេះ ក្រុមហ៊ុនពហុផលិតផលដែលមានឈាមជ័រចិន បានធ្វើនំខេកមួយដើម្បីជាអនុស្សាវរីយ៍ HarmonyOS 2។

គួរបញ្ជាក់ថា HarmonyOS 2 ជាដង្ហើមថ្មីមួយរបស់ Huawei ដោយមិនខ្ចីពឹងខ្យល់ពី Android OS របស់ Google នោះទេ។ មិនយូរទេ ត្រឹមត្រីមាសទី៣ខាងមុខនេះ ផលិតផលជាង ១០០ម៉ូឌែល នឹងអាប់ឌែតទៅកាន់ HarmonyOS 2 ទាំងអស់៕

បន្ថែមផលិតផល Huawei ជាង ១០០ម៉ូឌែលនឹងឡើង Harmony OS ទាំងអស់

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់