• 2021-06-09 02:35:53
  • ព័ត៌មាន

iOS 15 បន្ថែមមុខងារថ្មីសម្រាប់អ្នកចែកឋានទៅ ស្រដៀងនឹងមុខងារលើ Facebook

  • 2021-06-09 02:35:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iOS 15 បានបន្ថែមមុខងារថ្មី មរតកឌីជីថល (Digital Legacy) ដែលអនុញ្ញាតឱ្យមនុស្សណាម្នាក់មានសិទ្ធអាចចូលទៅគណនី Apple ID និងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់ម្ចាស់គណនី បន្ទាប់ពីពួកគេបានលាចាកលោកនេះទៅ។

មុខងារថ្មីនេះសំខាន់ណាស់ ត្បិតអីបន្ទាប់ពីម្ចាស់ iPhone ចែកឋានទៅ iPhone, iPad ឬ Mac របស់គាត់ដែលជាប់សោ គឺមិនអាចបើកបាននោះទេ ដូចនេះការដែលអាចចូលយកឯកសារផ្ទាល់ខ្លួនមួយចំនួន ឬរូបថត/វីដេអូ គឺជាមធ្យោបាយមានអត្ថប្រយោជន៍មួយ។

មុខងារនេះនឹងអាចប្រើប្រាស់បានលើ iOS 15 ប៉ុន្ដែបច្ចុប្បន្ន Apple មិនទាន់ដាក់ឱ្យទាញយកប្រើប្រាស់ជាសាធារណៈនៅឡើយទេ។ ប៉ុន្ដែអ្នកប្រើអាចសាកល្បង ជំនាន់ beta version ជាមុនបាន ដែល Apple នឹងបើកឱ្យ Developer ទាញយក Public beta នៅអំឡុង ខែកក្កដា។

គួរបញ្ជាក់ថា មុខងារ ទទួលមរតកឌីជីថល Legacy Contact ក៏មាននៅលើ Facebook ផងដែរ ដោយពួកគេបានដាក់ឱ្យប្រើប្រាស់នៅ ឆ្នាំ២០១៥ ដែលមុខងារនេះអនុញ្ញាតឱ្យនរណាម្នាក់ដែលទុកចិត្ត ឬជាមនុស្សសំខាន់ ដើម្បីគ្រប់គ្រងគណនី Facebook របស់ខ្លួនបន្ត បន្ទាប់ពីម្ចាស់គណនីចែកឋានទៅ។

ជនដែលទទួលមរតកកាន់កាប់គណនី Facebook បន្ដ មានសិទ្ធអាចអាប់ឌែត រូបភាព Profile ឬ Cover និងស្នើឱ្យក្រុមហ៊ុន Facebook លុបគណនីនោះបាន។ ក្រៅពីនេះ ពួកគេអាចគ្រប់គ្រង់ការបង្ហោះចូលសាររំលែកទុក្ខពីគណនីដទៃ ឬអាចលុប និង Remove tag ជាដើម។ ហើយអ្វីដែលសំខាន់ ពួកគេមិនអាចបង្ហោះអ្វីលើ Timeline ឬបើកមើលសារចាស់ៗរបស់អ្នកដែលស្លាប់ទៅបាននោះឡើយ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់