• 2021-06-08 08:24:24
  • ព័ត៌មាន

មុខងារថ្មីលើ iOS 15 ទោះចោរលួចទៅ បិទទូរសព្ទឬresetម៉ាស៊ីន ក៏ម្ចាស់នៅតែអាចរកឃើញវិញដែរ

  • 2021-06-08 08:24:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iOS 15 អាចឱ្យម្ចាស់ iPhone រកទូរសព្ទឃើញវិញ តាមមុខងារ Find My បើទោះជា iPhone នោះបានបិទ ឬសម្អាតម៉ាស៊ីន (factory reset) ក៏ដោយ។

ស្ដាប់ទៅដូចចម្លែក បើបិទម៉ាស៊ីនហើយរកឃើញទូរសព្ទតាមណា? ពិតណាស់មុខងារថ្មី low-power Find My mode អាចឱ្យ iPhone ដំណើរការបានអំឡុងពេលបិទទូរសព្ទ នៅលើថាមពលថ្មបម្រុង។ ដូចនេះបើមានចោរបានលួចទូរសព្ទ បន្ទាប់មកបិទម៉ាស៊ីន ម្ចាស់ទូរសព្ទនៅតែអាចរកវាឃើញដដែល ក្នុងអំឡុងពេលប៉ុន្មានថ្ងៃថ្មទូរសព្ទមិនទាន់អស់។

លើសពីនេះ Apple បាននិយាយថា ទីតាំងក្នុងកម្មវិធី Find My នៅតែដំណើរការដដែល បើទោះបីជាទូរសព្ទបានកំណត់ factory reset ក៏ដោយ ក្នុងករណីម្ចាស់បានបើកមុខងារ Activation Lock។

ទោះយ៉ាងណាក៏ដោយ អ្នកក៏អាចបិទ iPhone ទាំងស្រុងមិនឱ្យដំណើរការលើថាមពលថ្មបម្រុង ដោយចូលទៅកាន់ Setting របស់កម្មវិធី Find My បន្ទាប់មកបិទមុខងារ low-power Find My mode៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់