• 2021-06-08 07:43:59
  • ផលិតផលថ្មី

Apple ​អាប់ឌែត​ផលិតផល​មួយ​របស់​ខ្លួន សឹង​តែ​ដូចគ្នា​បេះបិទ​នៅ​នឹង Zoom

  • 2021-06-08 07:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​ ​FaceTime ​ត្រូវ​បាន​ក្រុម​អ្នក​អភិវឌ្ឃន៍​កម្មវិធី​របស់​ ​Apple ​បន្ថែម​នូវ​មុខងារ​ថ្មី​ៗជាច្រើន​ នៅលើ iOS 15 មាន​ដូចជា៖

-មុខងារ Spatial audio ជួយកាត់បន្ថយសំឡេងរំខានពេលខលវីដេអូ

-មុខងារ Portraid mode ជួយធ្វើឲ្យផ្ទៃមុខច្បាស់ ឯផ្ទៃខាងក្រោយព្រិល ពេលខលវីដេអូ

-មុខងារ SharePlay ពេលខលវីដេអូអ្នកអាចមើលវីដេអូ ចែករំលែកតន្រ្តី និងចែករំលែកអេក្រង់ទៅភាគីម្ខាងទៀតបាន

-មុខងារ FaceTime link ផ្តល់ភាពងាយស្រួលដល់អ្នកប្រើអាចចែករំលែកឆ្លង​គ្រប់​ platform ​ទាំង​នៅ​លើ​ឧបករណ៍ iOS ឬ Android និង​ប្រើ​បាន​នៅ​លើ Web Browser នៅលើកុំព្យូទ័រ Windows ថែមទៀត។ ត្រង់នេះហើយដែលគេប្រដូចទៅនឹងកម្មវិធី Zoom នេះបើយោងប្រភពី CNET ។

​នៅពេលអ្នកខលជាមួយ FaceTime អ្នកក៏អាចបន្ត link នោះចែកទៅ Message, Email, WhatApp, Calendar លើ iOS ជាដើម។ រឹត​តែពិសេសនោះ Apple ហ៊ានធានាថាកម្មវិធីអាប់ឌែតជំនាន់ចុងក្រោយនេះ ​ប្រើប្រាស់​ជាមួយ​មុខងារ End-to-End Encrypted ឬ Data Encryption ដើម្បី​រក្សា​សុវត្ថិភាព​និង​ការ​សម្ងាត់​ជានិច្ច​ ​មាន​ន័យ​ថា​ ​កម្រិត​ដូច​គ្នា​នឹង​កម្មវិធី​ផ្ញើសារ​លំដាប់​ពិភពលោក​ដទៃ​កំពុង​ល្បី​ផ្សេងទៀត ដូច្នោះ​ដែរ​។

មុខងារ End-to-End Encrypted រក្សា​សុវត្ថិភាព​និង​ការ​សម្ងាត់​

​FaceTime ជាកម្មវិធីខលវីដេអូរបស់ Apple បង្កើតឡើងតាំងពីឆ្នាំ ២០១១ មកម្ល៉េះប៉ុន្តែវាមិនអាចខលឆ្លង platform ដូចពេលនេះទេ មានន័យថា ពីមុនខលបានតែ iOS គ្នាឯង។

មុខងារថ្មី

រំឮកផងដែរថា តាំងពីផ្ទុះវីរុសកូវីដ១៩ ជាង ២ ឆ្នាំមកនេះអ្នកប្រើប្រាស់ត្រូវធ្វើការជាមួយ កម្មវិធីខលវីដេអូច្រើន ជាហេតុធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យា ព្យាយាមបង្កើតផលិតផលមកតម្រូវឬផ្តល់ជូនជម្រើសច្រើនបំផុតតាមដែលអាចធ្វើបានទៅតាមបរិបទជាក់ស្ដែងដូចជា FaceTime, Zoom, Microsoft team ឬ meet.jit.si ជាដើម៕

មុខងារថ្មី

ទស្សនាវីដេអូសង្ខេបចំណុចថ្មីៗលើ FaceTime៖

អត្ថបទ៖ រក្សា

មតិយោបល់