• 2021-06-08 05:59:00
  • ព័ត៌មាន

iPadOS 15 កាន់តែខ្លាំងជាងមុន ពិសេសគឺអាចសរសេរកូដបង្កើតកម្មវិធីដោយខ្លួនឯងបាន

  • 2021-06-08 05:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើបបញ្ចេញ ប្រព័ន្ធប្រតិបត្តិការ iPadOS 15 ជាផ្លូវការ ពីយប់មិញ ក្នុងព្រឹត្តិការណ៍ WWDC21។ ពួកគេហៅប្រព័ន្ធប្រតិបត្តិការនេះ “Work wonders. With ease” មានន័យថា ធ្វើការយ៉ាងអស្ចារ្យ ដោយភាពងាយស្រួល។

ចង់ដឹងថា iPadOS ថ្មីអស្ចារ្យដូចដែល Apple បានអួតឬអត់នោះ មកមើលមុខងារថ្មីៗដែលពួកគេបានបន្ថែម និងបានដុះខាត់នៅខាងក្រោមនេះ៖

កម្មវិធីថ្មី SwiftUI សម្រាប់សរសេរកូដបង្កើតកម្មវិធី និងអាចតេសដំណើរការផ្ទាល់ៗលើ iPad តែម្ដង ក្រៅពីនេះអ្នកប្រើក៏អាចបង្កើតកម្មវិធីលើ iPad រួចដាក់ពាក្យបញ្ចូលកម្មវិធីទៅក្នុង App Store បានថែមទៀតផង។

អាចធ្វើការ Multitasking លើកម្មវិធីជាច្រើនដំណាលគ្នា ដោយមាន menu ដូចជា full screen, Slide Over, Split View និងអាចបង្ហាញជា center window នៅលើមុខងារ App Switcher។

មុខងារ Keyboard shortcuts អ្នកអាចប្រើប៊ូតុងផ្លូវកាត់ជាច្រើន ខណៈភ្ជាប់ក្ដារចុច ទៅនឹង iPad។

មុខងារ Widgets មាន widgets ថ្មីៗបន្ថែមដូចជា កម្មវិធី Find My, Contacts, Game Center, App Store និង Mail ដោយ widgets ជាច្រើនអាចកំណត់ទំហំឱ្យធំជាងមុនបាន។

មុខងារ App Library ឥលូវនេះមានលើ iPad ហើយ សម្រាប់រៀបចំកម្មវិធីតាមមាតិកាដូចមានលើ iPhone ផងដែរ។

Keyboard និង mouse ឬ trackpad ក្រៅពីដំណើរការលើ iPad ក៏អាចដំណើរការលើ Mac បានផងដែរ នៅក្នុងពេលដំណាលគ្នា ជាមួយនឹង ប្រព័ន្ធប្រតិបត្តិការថ្មី macOS Monterey។

ក្រៅពីមុខងារសំខាន់ៗខាងលើនេះ iPadOS ក៏ប្រើមុខងារជាច្រើនដូចគ្នាទៅនឹង iOS 15 ផងដែរ តួយ៉ាងដូចជា៖

កម្មវិធី FaceTime Apple បានបន្ថែមមុខងារថ្ម SharePlay** អំឡុងពេលខលវីដេអូលើ កម្មវិធី FaceTime អ្នកអាចមើលវីដេអូ ចែករំលែកតន្រ្តី និងចែករំលែកអេក្រង់ទៅភាគីម្ខាងទៀតបាន។

ក្រៅពីនេះក៏មានមុខងារ Spatial audio ដើម្បីបង្ហាញ animation សំឡេងពេលមាននរណាម្នាក់និយាយ និងមុខងារកំណត់ថ្ងៃប្រជុំដោយប្រើ FaceTime តាមរយៈ web link សម្រាប់ប្រព័ន្ធប្រតិបត្តិការដទៃថែមទៀតផង។

ចំពោះការខលវីដេអូក៏មាន video effect Portrait mode ដើម្បីកាត់ព្រាលផ្ទៃខាងក្រោយផងដែរ។

កម្មវិធី Messages អាចបង្ហាញសន្លឹករូបថតជា collage view ងាយស្រួលអូសមើលរូបដទៃដែលមានច្រើន។ រាល់សារចែករំលែកដូចជាវីដេអូ ចម្រៀង រូបថត ព័ត៌មាន គឺអ្នកអាចប្រើប្រាស់ ឬរក្សាទុកទិន្នន័យទាំងនោះនៅក្នុងកម្មវិធីផ្ទាល់ខ្លួនបាន។

ឧទាហរណ៍ មិត្តភក្ដិផ្ញើររូបថតតាមកម្មវិធី Photos តាមរយៈកម្មវិធី Messages នោះអ្នកអាចឃើញរូបថតទាំងនោះនៅក្នុងកម្មវិធី Photos តែម្ដង ដោយមិនបាច់ប្រើ កម្មវិធី Messages។

Memoji ថ្មីៗ ដោយបានបន្ថែមទាំងម៉ូត ពណ៌ និងស្ដាយសក់ ក៏ដូចជាបន្ថែមរបៀបតែងខ្លួនថ្មីថែមទៀតផងដែរ។

មុខងារ Notifications ត្រូវបានកំណត់ថ្មី ដោយមានរូប icon កម្មវិធីធំៗជាងមុនងាយស្រួលមើល និងចំណាំ។

ក្រៅពីនេះក៏មានមុខងារ Notification Summary ដើម្បីសង្ខេបសារដំណឹង និងចាំបាច់ដើម្បីបង្ហាញដល់តាមការកំណត់ម៉ោងបានថែមទៀតផង។

មុខងារ Focus ដើម្បីកំណត់ថាអ្នកកំពុងផ្ដោតលើការងារអ្វីមួយ ដោយមិនមានការរំខានពីអ្នកដទៃ ឬលោតសារដំណឹងពីកម្មវិធីផ្សេងៗ។

មុខងារនេះនឹងប្រាប់ទៅអ្នកដទៃ ថាអ្នកកំពុងរវល់ លើកលែងតែអ្នកផ្ញើសារបន្ទាន់ ទើបអាចឆ្លងកាត់មុខងារនេះ ផ្ដល់ដំណឹងដល់អ្នកបាន។

កម្មវិធី Safari ផ្ដល់នូវ tab bar ប្រើផ្ទៃស្រឡះជាងមុន។

ក្រៅពីនេះអ្នកប្រើក៏អាចប្រើសំឡេង ដើម្បីស្វែងរកក្នុងគេហទំព័រ និងកាន់តែពិសេសបន្ថែម គឺអាចតម្លើង extensions នៅក្នុងកម្មវិធី Safari បានដូចជា កុំព្យូទ័រ Mac អ៊ីចឹង។

កម្មវិធី Maps បន្ថែមព័ត៌មានលម្អិតជាងមុនរួមទាំងព័ត៌មានផ្លូវ ដើមឈើអាគារ និងផ្លូវសម្រាប់មនុស្សដើរមានការចង្អុលបង្ហាញ បែប AR ងាយស្រួលសម្គាល់។

មុខងារ Live Text នៅលើអត្ថបទ ឬអក្សរលើផ្ទាំងផ្សេងៗ អ្នកអាចចម្លង បកប្រែ ឬហៅទូរសព្ទបានភ្លាមៗ ដោយគ្រាន់តែប្រើកាមេរ៉ាថតរូបទាំងនោះ ឬចុច select លើឯកសារដែលមាន។

មុខងារ Visual Look Up មុខងារថ្មីនេះ អ្នកឱ្យអ្នកអាចស្វែងរកព័ត៌លម្អិតបន្ថែមពីសត្វចិញ្ចឹម ទេសភាព ធម្មជាតិ ឬសិល្បៈ ដោយគ្រាន់តែចុចនៅលើរូបថតលើ iPhone ឬលើគេហទំព័រ។

មុខងារ Spotlight បង្ហាញព័ត៌លម្អិតបន្ថែមពីការស្វែងរក អ្នកសិល្បៈ បុគ្គលល្បីៗ កម្មវិធីទូរទស្សន៍ និងភាពយន្ត ដែលកំពុងមានការស្វែងរកជាច្រើន។

មុខងារនេះក៏អាចស្វែងរក ដោយប្រើរូបថតពីកម្មវិធី Photos ដើម្បីស្វែងរកព័ត៌ផ្សេងៗបានផងដែរ ដូចជាមនុស្ស ឬទីតាំងជាដើម។

កម្មវិធី Photos មុខងារ Memories សម្រាប់ផលិតវីដេអូអនុស្សាវរីយ៍ អាចឱ្យអ្នកប្រើកំណត់ បន្ថែម កែកុនវីដេអូ ដោយអ្នកប្រើផ្ទាល់។

មិនតែប៉ុណ្ណោះ Apple បានបន្ថែមតន្ត្រីជាង ១០លានបទ សម្រាប់ប្រើជាមួយវីដេអូ Memories ផងដែរ។

មុខងារ Privacy លើ iOS 15 អាចឱ្យអ្នកប្រើឃើញកាន់តែច្បាស់ ពីកម្មវិធីដែលប្រមូលទិន្នន័យរបស់អ្នក រួមទាំងទិន្នន័យដែលពួកគេយកទៅ ថាបានទៅឱ្យភាគីណាខ្លះដែលពាក់ព័ន្ធ។

លើសពីនេះ វាក៏ផ្ដល់សិទ្ធដល់អ្នក ឱ្យគ្រប់គ្រងទិន្នន័យទាំងនោះដោយខ្លួនឯងផ្ទាល់ផងដែរ។

iCloud+ ផ្ដល់ប្រព័ន្ធសុវត្ថិភាពបន្ថែម ដោយអាចឱ្យអ្នកលាក់អ៊ីមែល ដោយប្រព័ន្ធបង្កើតអ៊ីមែលថ្មីជំនួសអ៊ីមែលពិត រាល់ពេលបំពេញព័ត៌មានផ្សេងៗលើលើ Web ឬចុះឈ្មោះ subscribe អ្វីមួយ។

ដើម្បីស្វែងយល់ពីមុខងារថ្មីៗបន្ថែម សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Apple ប្រែ​សម្រួល៖ កុសល

មតិយោបល់