• 2021-06-08 03:52:01
  • ព័ត៌មាន

iOS 15 ប្រកាសចេញជាផ្លូវការ ផ្ទុកនូវមុខងារសម្បូរបែប និងមានអត្ថប្រយោជន៍ជាច្រើន

  • 2021-06-08 03:52:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងព្រឹត្តិការណ៍ WWDC21 កាលពីយប់មិញ Apple បានប្រកាសចេញ iOS 15 ជាផ្លូវការ។ ប្រព័ន្ធប្រតិបត្តិការនេះ បានបន្ថែម និងកែកុននូវមុខងារជាច្រើន ដូចខាងក្រោមនេះ៖

មុខងារ Notifications ត្រូវបានកំណត់ថ្មី ដោយមានរូប icon កម្មវិធីធំៗជាងមុនងាយស្រួលមើល និងចំណាំ។ ក្រៅពីមានមុខងារ Notification Summary ដើម្បីសង្ខេបសារដំណឹង និងចាំបាច់ដើម្បីបង្ហាញដល់តាមការកំណត់ម៉ោងបានថែមទៀតផង។

កម្មវិធី Messages អាចបង្ហាញសន្លឹករូបថតជា collage view ងាយស្រួលអូសមើលរូបដទៃដែលមានច្រើន។ រាល់សារចែករំលែកដូចជាវីដេអូ ចម្រៀង រូបថត ព័ត៌មាន គឺអ្នកអាចប្រើប្រាស់ ឬរក្សាទុកទិន្នន័យទាំងនោះនៅក្នុងកម្មវិធីផ្ទាល់ខ្លួនបាន។

ឧទាហរណ៍ មិត្តភក្ដិផ្ញើររូបថតតាមកម្មវិធី Photos តាមរយៈកម្មវិធី Messages នោះអ្នកអាចឃើញរូបថតទាំងនោះនៅក្នុងកម្មវិធី Photos តែម្ដង ដោយមិនបាច់ប្រើ កម្មវិធី Messages។

Memoji ថ្មីៗ ដោយបានបន្ថែមទាំងម៉ូត ពណ៌ និងស្ដាយសក់ ក៏ដូចជាបន្ថែមរបៀបតែងខ្លួនថ្មីថែមទៀតផងដែរ។

កម្មវិធី FaceTime Apple បានបន្ថែមមុខងារ SharePlay** អំឡុងពេលខលវីដេអូលើ កម្មវិធី FaceTime អ្នកអាចមើលវីដេអូ ចែករំលែកតន្រ្តី និងចែករំលែកអេក្រង់ទៅភាគីម្ខាងទៀតបាន។

ក្រៅពីនេះក៏មានមុខងារ Spatial audio ដើម្បីបង្ហាញ animation សំឡេងពេលមាននរណាម្នាក់និយាយ និងមុខងារកំណត់ថ្ងៃប្រជុំដោយប្រើ FaceTime តាមរយៈ web link សម្រាប់ប្រព័ន្ធប្រតិបត្តិការដទៃថែមទៀតផង។

ចំពោះការខលវីដេអូក៏មាន video effect Portrait mode ដើម្បីកាត់ព្រាលផ្ទៃខាងក្រោយផងដែរ។

មុខងារ Focus ដើម្បីកំណត់ថាអ្នកកំពុងផ្ដោតលើការងារអ្វីមួយ ដោយមិនមានការរំខានពីអ្នកដទៃ ឬលោតសារដំណឹងពីកម្មវិធីផ្សេងៗ។

មុខងារនេះនឹងប្រាប់ទៅអ្នកដទៃ ថាអ្នកកំពុងរវល់ លើកលែងតែអ្នកផ្ញើសារបន្ទាន់ ទើបអាចឆ្លងកាត់មុខងារនេះ ផ្ដល់ដំណឹងដល់អ្នកបាន។

កម្មវិធី Maps បន្ថែមព័ត៌មានលម្អិតជាងមុនរួមទាំងព័ត៌មានផ្លូវ ដើមឈើអាគារ និងផ្លូវសម្រាប់មនុស្សដើរមានការចង្អុលបង្ហាញ បែប AR ងាយស្រួលសម្គាល់។

កម្មវិធី Safari ផ្ដល់នូវជម្រើសផ្លាស់ប្ដូរពី Tab មួយទៅ Tab មួយស្រួលជាងមុនដោយគ្រាន់តែប្រើដៃអូសកាត់ និងផ្ដល់ Tab groups ងាយស្រួលមើលនិងជ្រើសរើសជាងមុន។

ក្រៅពីនេះអ្នកប្រើក៏អាចប្រើសំឡេង ដើម្បីស្វែងរកក្នុងគេហទំព័រ និងកាន់តែពិសេសបន្ថែម គឺអាចតម្លើង extensions នៅក្នុងកម្មវិធី Safari បានដូចជា កុំព្យូទ័រ Mac អ៊ីចឹង។

កម្មវិធី Wallet អាចដាក់បន្ថែម អត្តសញ្ញាណបណ្ណ ឬបណ្ណបើកបរ ចូលបាន ក្នុងករណីត្រូវការប្រើប្រាស់ ឬធ្វើដំណើរទៅឆ្ងាយ ដោយត្រួតពិនិត្យតាមរយៈទូរសព្ទតែប៉ុណ្ណោះ។

កម្មវិធីកាបូបលុយ ក៏មានមុខងារប្រើជាកូនសោអាចឱ្យអ្នកចាក់សោផ្ទះបាន រួមទាំងឃ្លាំង បន្ទប់សណ្ឋាគារ ឬកន្លែងធ្វើការបានថែមទៀតផង។

មុខងារ Live Text នៅលើអត្ថបទ ឬអក្សរលើផ្ទាំងផ្សេងៗ អ្នកអាចចម្លង បកប្រែ ឬហៅទូរសព្ទបានភ្លាមៗ ដោយគ្រាន់តែប្រើកាមេរ៉ាថតរូបទាំងនោះ ឬចុច select លើឯកសារដែលមាន។

មុខងារ Visual Look Up មុខងារថ្មីនេះ អ្នកឱ្យអ្នកអាចស្វែងរកព័ត៌លម្អិតបន្ថែមពីសត្វចិញ្ចឹម ទេសភាព ធម្មជាតិ ឬសិល្បៈ ដោយគ្រាន់តែចុចនៅលើរូបថតលើ iPhone ឬលើគេហទំព័រ។

មុខងារ Spotlight បង្ហាញព័ត៌លម្អិតបន្ថែមពីការស្វែងរក អ្នកសិល្បៈ បុគ្គលល្បីៗ កម្មវិធីទូរទស្សន៍ និងភាពយន្ត ដែលកំពុងមានការស្វែងរកជាច្រើន។

មុខងារនេះក៏អាចស្វែងរក ដោយប្រើរូបថតពីកម្មវិធី Photos ដើម្បីស្វែងរកព័ត៌ផ្សេងៗបានផងដែរ ដូចជាមនុស្ស ឬទីតាំងជាដើម។

កម្មវិធី Photos មុខងារ Memories សម្រាប់ផលិតវីដេអូអនុស្សាវរីយ៍ អាចឱ្យអ្នកប្រើកំណត់ បន្ថែម កែកុនវីដេអូ ដោយអ្នកប្រើផ្ទាល់។

មិនតែប៉ុណ្ណោះ Apple បានបន្ថែមតន្ត្រីជាង ១០លានបទ សម្រាប់ប្រើជាមួយវីដេអូ Memories ផងដែរ។

កម្មវិធី Health អាចចែករំលែកទិន្នន័យសុខភាពជាមួយមនុស្សជាទីស្រលាញ់ និងក្រុមគ្រូពេទ្យ ដើម្បីវាយតម្លៃពីហានិភ័យសុខភាពរបស់អ្នក ក៏ដូចជាអាចជួយអ្នកបានទាន់ពេលវេលាផងដែរ ក្នុងពេលសុខភាពរបស់អ្នកមានបម្រែបម្រួលគ្រោះថ្នាក់ណាមួយ។

មុខងារ Privacy លើ iOS 15 អាចឱ្យអ្នកប្រើឃើញកាន់តែច្បាស់ ពីកម្មវិធីដែលប្រមូលទិន្នន័យរបស់អ្នក រួមទាំងទិន្នន័យដែលពួកគេយកទៅ ថាបានទៅឱ្យភាគីណាខ្លះដែលពាក់ព័ន្ធ។ លើសពីនេះ វាក៏ផ្ដល់សិទ្ធដល់អ្នក ឱ្យគ្រប់គ្រងទិន្នន័យទាំងនោះដោយខ្លួនឯងផ្ទាល់ផងដែរ។

iCloud+ ផ្ដល់ប្រព័ន្ធសុវត្ថិភាពបន្ថែម ដោយអាចឱ្យអ្នកលាក់អ៊ីមែល ដោយប្រព័ន្ធបង្កើតអ៊ីមែលថ្មីជំនួសអ៊ីមែលពិត រាល់ពេលបំពេញព័ត៌មានផ្សេងៗលើលើ Web ឬចុះឈ្មោះ subscribe អ្វីផ្សេងៗ។

ដើម្បីស្វែងយល់ពីមុខងារថ្មីៗបន្ថែម សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Apple ប្រែ​សម្រួល៖ កុសល

មតិយោបល់