• 2021-06-07 09:36:18
  • ផលិតផលថ្មី

វេស្ប៉ាក​ម្ពុជា ប្រកាសចេញម៉ូតូ​ថ្មី​ម៉ូឌែល​ Special edition

  • 2021-06-07 09:36:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«វេស្ប៉ា Primavera ពិកនិក» គឺជាម៉ូដែលពិសេស Special edition ផលិតចេញពីរោងចក្រមកក្នុងចំនួនកំណត់។ កាលពីពេលថ្មីៗនេះ វាក៏មានវត្តមាននៅក្នុងប្រទេសយើង តាមរយៈកម្មវិធីផ្សាយផ្ទាល់នៅលើទំព័រផ្សព្វផ្សាយសង្គមរបស់ក្រុមហ៊ុន Vespa Cambodia Facebook Page ដែលជាក្រុមហ៊ុន Vespa ប្រចាំប្រទេសកម្ពុជា ។

ម៉ូដែលពិសេស Special edition នេះបង្កើតឡើងក្នុងដើម្បីប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតម៉ាកម៉ូតូដ៏ល្បីល្បាញជានិមិត្តរូបដ៏អស្ចារ្យរបស់ប្រទេសអ៊ីតាលី។

វេស្ប៉ា បង្កើតឡើងតាំងពីឆ្នាំ 1946 គិតមកទល់ពេលនេះលក់ចេញបានសរុបជិត ១៥ លានគ្រឿងកំពុងចរាចរលើដងវិថីនៅគ្រប់ទ្វីបទាំងអស់។

វេស្ប៉ា គឺជាម៉ាកសញ្ញានៃមធ្យោបាយធ្វើដំណើរមុនដំបូងគេបង្អស់នៅលើពិភពលោក។ វេស្ប៉ានៅតែរក្សាបាននូវស្ទីលបែបបុរាណ(Classic) តែទាន់សម័យ មិនចេះសាបសូន្យ ផ្តល់ជូនអារម្មណ៍សប្បាយរីករាយពេលបើកបរ។

វេស្ប៉ា បង្ហាញនូវលំដាប់នៃរបៀបរស់នៅប្លែកដាច់ពីគេ ប្រកបដោយភាពជឿជាក់ សប្បាយរីកវាយ ពោរពេញទៅដោយសេរីភាព។ វេស្ប៉ា មិនត្រឹមតែជាមធ្យោបាយសម្រាប់ធ្វើដំណើរប៉ុណ្ណោះទេ វាក៏ជាដួងវិញ្ញាណអ្នកជិះផងដែរ។

នៅពេលលោកអ្នកទិញម៉ូតូវេស្ប៉ា មានន័យថា អ្នកមិនមែនត្រឹមតែទិញម៉ូតូសម្រាប់ប្រើប្រាស់ក្នុងទីក្រុងប៉ុណ្ណោះទេ អ្នក ក៏យកទៅសម្រាប់ធ្វើដំណើរកំសាន្តឆ្ងាយៗគ្រប់ទិសទី តាមចំណង់ចិត្តដោយសេរីភាពដោយគ្មានបញ្ហាចោទ។

ម៉ូតូវេស្ប៉ាពិកនិកពិសេស ទើបនឹងចេញថ្មីទើបមកដល់ថ្មីនេះ បានបង្ហាញនូវនិមិត្តសញ្ញាដ៏អស្ចារ្យបន្ថែមរសជាតិជីវិត ព្រមទាំងស្ទីលរស់នៅបែបប្រទេស អ៊ីតាលី។

ពាក្យថា ពិកនិក មានប្រភពចេញពីភាសាបារាំង “pique-rique" ។ អត្ថន័យពិតនៃពាក្យពិកនិក គឺពិពណ៌នាអំពីការជួបជុំក្នុងសង្គមពួកគេម្នាក់ៗ ចែករំលែកម្ហូបអាហារជាមួយគ្នានៅកន្លែងណាមួយ។

ការធ្វើដំណើរកំសាន្តពិកនិកជាមួយគ្នា បានន័យថា ពួកគេអាចទទួលបាននូវភាពសប្បាយរីករាយជាមួយគ្នា ចំណាយពេលវេលាជាមួយមិត្តភក្តិ និងគ្រួសារ សំរាកលំហែរកាយនៅក្រោមម្លប់ដើមឈើ ឬនៅក្រោមពន្លឺព្រះអាទិត្យ ឬនៅក្រោមកម្តៅថ្ងៃជាមួយគ្នា គឺជាការស្វែងរកសេចក្តីសុខពិតៗ ចាកចេញពីទីក្រុងដ៏សែនមមាញឹក។

អតិថិជនដែលមានចំណាប់អារម្មណ៍ចង់ ជិះសាកល្បង ឬចង់ដឹងព័ត៌មានលម្អិតបន្ថែមទាក់ទិនទៅនឹងម៉ូដែលម៉ូតូវេស្ប៉ា Primavera ពិកនិកដ៏ពិសេសនេះ សូមអញ្ជើញមកទីតាំងដាក់តាំងបង្ហាញ និងអគារលក់លេខ ៤៨AE មហាវិថីសហព័ន្ធរុស្ស៊ី ឬ Inbox មកក្រុមហ៊ុន តាមរយៈទំព័រផ្សព្វផ្សាយសង្គម Vespa Cambodia ដោយផ្ទាល់៕

សូមចុចទស្សនាវីដេអូខាងក្រោម ឬអាចចុចលើតំណភ្ជាប់នេះទៅកាន់វីដេអូ

អត្ថបទ៖ រក្សា

មតិយោបល់